ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ ដើម្បីជោគជ័យការសរសេរនិក្ខេបបទ និស្សិតត្រូវចេះរើសគ្រឹះស្ថានសិក្សា និងគ្រូមានចំណេះដឹងច្បាស់លាស់

2024/01/13 10:12:47 pm        1.2 K

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខទូច បានផ្តល់ជាគំនិតដល់និស្សិតទាំងឡាយថា ដើម្បីទទួលភាពជោគជ័យលើការសរសេរសារណាឬ និក្ខេបបទបញ្ចប់ការសិក្សា ក្លាយជាបណ្ឌិតនិងជាធនធានមនុស្សពោរ ពេញដោយសមត្តភាពដ៍សំខាន់សម្រាប់ប្រទេសជាតិនោះនិស្សិតត្រូវចេះជ្រើសរើសគ្រឹះស្ថានសិក្សាដែលមាន គុណ ភាពអប់រំ មានកម្មវិធីសិក្សាបង្រៀនល្អៗព្រមទាំងសម្បូរទៅ ដោយសាស្ត្រាចារ្យដែលមានចំណេះដឹងច្បាស់លាស់ ។

ការផ្តល់ជាពុទ្ធិដើម្បីនិស្សិតទទួលជោគជ័យលើការ សិក្សា ទៅតាមជំនាញចង់រៀនរៀងខ្លួនយ៉ាងដូច្នេះពី សំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១២ វគ្គទី១ និងថ្នាក់ បណ្ឌិតជំនាន់ទី៩ វគ្គទី១ នាវេលាព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២៤នេះ ដោយមានថ្នាក់ដឹកនាំនៃរាជ បណ្ឌិត្យសភាព្រឹទ្ធសភាចារ្យ សាស្ត្រាចារ្យ និស្សិត និងសាធារណជន ចូលរួមក្នុងពិធីប្រមាណ២០០នាក់ ។

ឯកឧត្តម សុខទូច បានបន្តថា ពេលសរសេរនិក្ខេបបទដើម្បីបញ្ចប់ការសិក្សា និស្សិតកុំសរសេរឲ្យតែរួចពីដៃត្រឹមតែដាក់តំកល់ចោលក្នុងបណ្ណាល័យឲ្យសោះ ត្រូវសរសេរប្រធាន បទណាដែលមានគុណភាព មានអត្ថន័យខ្លឹមសារល្អៗបានមកពីការសិក្សាស្រាវជ្រាវដោយខ្លួនផ្ទាល់ ហើយក្លាយជាឯកសារស្នាដៃដ៍សំខាន់បន្សល់ទុកសម្រាប់អ្នកសិក្សាជំនាន់ក្រោយៗ ។ កុំយកទ្រឹស្តីរបស់អ្នកប្រាជ្ញនានា ឬ ពីបញ្ហានយោបាយមកជាប្រធានបទសម្រាប់សរសេរសារណាឬបញ្ចប់និក្ខេបបទរបស់ខ្លួនឲ្យសោះ។ ឯកឧត្តម សុខទូច ក្រើនរំលឹកថា និស្សិតត្រូវចេះជ្រើសរើសគ្រូដែលពូកែហើយជួយនែនាំទៅតាមប្រធានបទដែលខ្លួនពេញចិត្ត។កត្តាសំខាន់ត្រូវតាំងខ្លួនជាអ្នកចេះជាងគេ ដើម្បីពេលឡើងការពារនិក្ខេបបទទៅគឺទទួលបានជោគជ័យ.។

 លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា បើសរុបស្ថិតិនិស្សិតដែលបានសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជាទាំងថ្នាក់អាហារូបករណ៍និងបង់ថ្លៃសិក្សា(២០០០- ២០២៣) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៧៤៩នាក់ ថ្នាក់បណ្ឌិត៨៨៩ នាក់។ជាលទ្ធផលបញ្ចប់ការសិក្សារបស់និស្សិតចាប់ពីឆ្នាំ ២០០០-២០២៣មក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាប់បាន ៣៣០ នាក់ (ស្រី ៥២នាក់) -ថ្នាក់បណ្ឌិត បាន ១២៣ នាក់ (ស្រី ១១ នាក់)។ដោយឡែកសម្រាប់ឆ្នាំ២០២៣ កន្លងមកនេះ និស្សិតជ័យលាភីដែលបានបញ្ចប់ដោយជោគជ័យលើការការពារសារណា និងនិក្ខេបបទ មាន ១៣នាក់។ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ៤នាក់ ទៅតាមជំនាញរៀងៗខ្លួន។

 សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣- ២០២៤ បើកដំណើរការក្នុងពេលនេះ ថ្នាក់បណ្ឌិត មាន៨៥ នាក់លើ៩ ជំនាញដូចជា. រដ្ឋបាលសាធារណៈ. នីតិសាស្រ្ត . វិទ្យាសាស្ត្រនយោបាយ . សេដ្ឋកិច្ច .អប់រំ . អក្សរសិល្ប៍ . គ្រប់គ្រងធុរកិច្ច . ទស្សនវិជ្ជា .ស្ថាបត្យកម្មនិងសំណង់ ។ដោយឡែក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៧៣នាក់លើជំនាញ រដ្ឋបាលសាធារណៈ .នីតិសាស្រ្ត .វិទ្យាសាស្ត្រនយោបាយ. សុខាភិបាល.អប់រំ.អក្សរសិល្ប៍ . វិទ្យាសាស្ត្រសេដ្ឋកិច្ច. សិល្បៈតន្ត្រី និង ជំនាញវិស្វកម្មបរិស្ថាន៕ អត្ថបទ៖ភារម្យ


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm