ភ្នំពេញ៖ Localize ជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធុនតូច និងមធ្យម កំពុងមានមោទនភាព ខណៈក្រុមហ៊ុនក្នុងស្រុកធំមួយ ចាប់យកជាដៃគូរអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ដោយបានកំពុងឆ្លើយតបទៅនិង រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលបានផ្តោតលើបច្ចេកវិទ្យាឌីជីថលនេះ។
លោក ទុយ ហុង ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន (Localize Tech Solution) លើកឡើងក្នុងកម្មវិធីដាក់ឱ្យដំណើរការមុខងារថ្មី របស់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ LocalizeBook នៅមជ្ឈមមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះថា Localize គឺជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ អនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យម ឈ្មោះ (LocalizeBook) ។ បេសកម្មរបស់ LocalizeBook គឺការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលជួយឱ្យសហគ្រាសធនតូច និងមធ្យម ដើម្បីគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហរិញ្ញវត្ថុច្បាស់លាស់។
លោក បន្តថា ជាក់ស្តែងនៅពេលនេះ កូនខ្មែរដែលធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក កំពុងធ្វើប្រកួតជែងលើផ្នែកបច្ចេកវិទ្យាឌីជីថល ជាមួយបរទេសបាន នឹងកំពុងមានទំនុកចិត្តពីធនាគារ ABA នៃការបង្កើតវិក្កយបត្រឌីជីថល នេះគឺជាមោទនភាពមួយ ដែលកូនខ្មែរ បាន កំពុងចូលរួមបង្កើតនូវផលិតផលចេញពីបច្ចេកវិទ្យាឌីជីថលនេះ។
ជុំវិញវិស័យបច្ចេកវិទ្យានេះដែរ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”លើកឡើងថា រាជរដ្ឋា ភិបាលក្នុងអាណត្តិទី ៧ នេះ គឺបានដាក់អាទិភាពគន្លឹះមួយទៀត គឺបច្ចេវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនិងបដិវត្តឧស្សាហកម្មទី ៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងនោះមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តែងតែគាំទ្រដល់ធុរកិច្ចថ្មី ដើម្បីបណ្តុះ និងពន្លឿនអាជីវកម្មក្នុងស្រុក ជាក់ស្តែងការសម្ភោធមុខងារថ្មី “វិក្កយបត្រឌីជីថលជាមួយនឹង ABA Payway - Digitalize Invoicing with ABA Payway” របស់ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន និងធនាគារ ABA Bank នាពេលនេះ បានបង្ហាញឲ្យឃើញនូវ ផលិតផលដែលបង្កើតដោយធុរកិច្ចថ្មីក្នុងស្រុក ដែលប្រការទាំងនេះ បានកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង អាណត្តិទី ៧ នេះ ដែល បានដាក់ចេញនូវអាទិភាពគន្លឹះ នៃបច្ចេវិទ្យាឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី






