
ការបោះឆ្នោតបានបិទបញ្ចប់ ហើយការរាប់សន្លឹកឆ្នោត បានចាប់ផ្តើម នៅរសៀលថ្ងៃសៅរ៍ (ទី១៣ ខែមករា) នេះ សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភារបស់កោះតៃវ៉ាន់ ដែលចិនបានកំណត់ថា ជាជម្រើស រវាងសង្រ្គាម និងសន្តិភាព។
នៅពេលដែលការបោះឆ្នោតបានបិទនៅម៉ោង ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៨ ម៉ោងសកល) បុគ្គលិករៀបចំការបោះឆ្នោតក្នុងតំបន់ បានរៀបចំមណ្ឌលបោះឆ្នោតឡើងវិញ ដើម្បីរាប់សន្លឹកឆ្នោត ដោយដៃ ហើយលទ្ធផល ច្បាស់ណាស់នឹងដឹងនៅពេលល្ងាច។
កោះតៃវ៉ាន់គឺជារឿងរ៉ាវជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីការបោះឆ្នោតជ្រើសរើសមេដឹកនាំដោយផ្ទាល់លើកដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៩៦ ដែលជាចំណុចបញ្ចប់ចុងក្រោយនៃការតស៊ូជាច្រើនទសវត្សរ៍ប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការ និងច្បាប់អាជ្ញាសឹក។
គណបក្សដែលកំពុងកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលគាំទ្រអត្តសញ្ញាណផ្ដាច់ខ្លួនរបស់កោះតៃវ៉ាន់ និងបដិសេធការទាមទារទឹកដីរបស់ចិន កំពុងស្វែងរកអំណាចអាណត្តិទី៣។ បេក្ខជនរបស់គនបក្ស គឺមេដឹកនាំរងរបស់គោះតៃវ៉ាន់ លោក Lai Ching-te៕
