រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

2024/01/14 05:02:02 pm        323

ថ្លែងក្នុងមហាសន្និបាតលើកទី១៦ របស់សមាគមវាយនភណ្ឌ សំលៀកបំពាក់ និងផលិតផល​ធ្វើដំណើរនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ បាន​អំពាវនាវឱ្យថៅកែរោងចក្រ​សហគ្រាស​ទាំងអស់​ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ ​“សហគ្រាសមួយជាសហគមន៍​សុខសាន្ត​មួយ”ដែលជាអនុសាសន៍របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានដាក់ចេញកាលពីដើមអាណត្តិ។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ ​គឺជាកម្មវត្ថុនៃការប្រឡង​ប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ ​តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រ​សហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជា​ការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត(A)៣ឆ្នាំផ្ទួនគ្នា ​ក៏នឹងទទួល​បានការលើកលែងអធិការកិច្ចរយៈពេល​៣ឆ្នាំ​ ឬ៥ឆ្នាំជាប់ៗគ្នាដែរ”។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការបង្កើតឱ្យមានវប្បធម៌អនុឡោមភាព វប្បធម៌​នៃការគោរពច្បាប់ដោយស្ម័គ្រចិត្តពីគ្រប់ភាគីប៉ុណ្ណោះដែលអាចធ្វើឱ្យនិយោជក ​និងនិយោជិត អាចរស់នៅ​ជាមួយដោយសុខសាន្តដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមការបញ្ជាក់របស់​ឯកឧត្តមរដ្ឋមន្ត្រី ជំហ៊ានទី១​នៃការប្រកួតប្រជែងសហគ្រាសមួយ​ជា​សហគមន៍សុខសាន្តមួយនេះ ​នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ ខណៈដែលរោងចក្រក្នុងវិស័យផ្សេងទៀតអាចចូល​បានតាមរយៈការស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិ ប្រឡងប្រណាំងសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយនេះ គឺជាអនុសាសន៍ទី៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ​ឱ្យ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈអនុវត្តដើម្បី​សុខដុមនីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅកម្ពុជា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm