ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល

2024/01/14 11:40:09 am        375

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរជដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិត និងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរ និងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់និស្សិត និងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍ និងជួបជាមួយប្រមុខដឹកនាំប្រទេស។

ឯកឧត្តម ប៉ែន បូណា ថ្លែងថា ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។

ឯកឧត្តមបន្តថា សំឡេងគាំទ្រនេះទៀតសោតមាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២%ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣%ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានងាកមកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែកបានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមបញ្ជាក់ថា សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am