មន្រ្ដីសហប្រជាជាតិជាច្រើន បានលើកឡើងពីការព្រួយបារម្ភអំពីការបដិសេធន៍របស់អ៊ីស្រាអែលដែលនៅតែបន្ដ ហើយនិងការដាក់បម្រាបយ៉ាងតឹរឹងលើការដឹកជញ្ជូនជំនួយរបស់សហប្រជាជាតិទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប ភាគខាងជើង ដែលជាហេតុធ្វើឲ្យវិបត្ដមនុស្សធម៌កាន់តែចុះដុនដាបថែមទៀត ក្នុងតំបន់ហ៊ុមព័ន្ធមួយនេះ។

លោកស្ទេហ្វាន់ ឌូចារីក អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូតេរេសបាន និយាយនៅឯសន្និសីទសារព័ត៌មានខ្លីជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍ថា រថយន្ដដឹកជញ្ជូនជំនួយចំនួន២១គ្រឿង ដែលបានគ្រោងទុក មានតែ៣គ្រឿងប៉ុណ្ណោះ អាចចូលទៅកាន់តំបន់ហ្កាហ្សាបានពីចន្លោះថ្ងៃ១មករា ដល់ថ្ងៃ១០មករា ។

អ្នកនាំពាក្យរូបនោះ បាននិយាយថា ការផ្គត់ផ្គង់ជំនួយ ក្នុងនោះរួមមាន ការផ្គត់ផ្គង់វេជ្ជសាស្រ្ដ និងសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលបដិសេធន៍មិនឲ្យចូល។
លោកឌូចារីក បានប្រៀបធៀបស្ថានភាពថ្មីៗទៅនឹងខែមុនៗ ដោយបង្ហាញនូវការធ្លាក់ចុះនៅក្នុងការនាំយកជំនួយទៅតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ ចាប់ពីអ៊ីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនេះ បានកើនឡើង២៣.៧០៨នាក់។អត្ថបទ មករា (Makara)