ក្រុមអាជ្ញាធរមូលដ្ឋាន បាននិយាយ កាលពីថ្ងៃសៅរ៍ថា មនុស្ស១០នាក់ បានស្លាប់និង៦នាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុអណ្ដូងរ៉ែមួយក្នុងក្រុងភីងទីងសាន (Pingdingshan) នៅខេត្ដហ៊ើណាន ភាគកណ្ដាលប្រទេសចិនមក។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង១៤:៥៥នាទី កាលពីថ្ងៃសុក្រ នៅក្នុងអណ្ដូងរ៉ែលធ្យូងថ្មមួយដែលធ្វើប្រតិបត្ដិការដោយក្រុមហ៊ុនអាជីវកម្មរ៉ែ ធ្យូងថ្ម ភីងទីងសាន ធានណាន (Pingdingshan Tianan)។

ការស៊ើបអង្កេតបឋម បានបង្ហាញថា ឧបទ្ទវហេតុនេះ បានបណ្ដាលមកពី ធ្យូងថ្ម និងការផ្ទុះឧស្ម័ន។
មនុស្សសរុបទាំងអស់៤២៥នាក់ កំពុងធ្វើការនៅក្រោមដីនៅពេលហេតុការណ៍នេះ បានកើតឡើង។
ការងារជួយសង្រ្គោះនៅតែបន្ដធ្វើនៅឡើយ ហើយអ្នកដែលទទួលខុសត្រូវក្នុងអណ្ដូងរ៉ែធ្យូងថ្មនេះ ត្រូវបានអាជ្ញាធរសន្ដិសុខរដ្ឋចាប់ឃុំខ្លួន។អត្ថបទ មករា (Makara)