ក្រសួងការជាតិ បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងយោធាទួរគី បានសម្លាប់ក្រុមសកម្មប្រយុទុ្ធឃើត២៣នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និង៩នាក់ទៀត នៅភាគខាងជើងប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពី ទាហានទួរគី៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាច្រើនលើក។

បន្ទាប់ពីឧបទ្ទវហេតុនេះ កើតឡើង ក្រសួងការពារជាតិ បាននិយាយថា ទាហានទួរគី៩នាក់ បានស្លាប់ និង៤នាក់ទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃសុក្រជាមួយក្រុមសកម្មប្រយុទ្ធគណបក្សពលករឃើតឬ (PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

កងទ័ពទួរគី បានធ្វើប្រតិបត្ដិការឆ្លងកាត់ព្រំដែន ជាអ្វីដែលហៅថា ចាក់កណ្តាប់ក្រញ៉ាំនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយប្រហារបស់ប្រទេសនេះ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធPKK។ក្រុមសកម្មប្រយុទ្ធ PKKនេះ ត្រូវបានប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហៅថា ជាក្រុមភេរវជន ដែលបានកាន់អាវុធប្រឆាំងនឹងប្រទេសទួរគី ចាប់តាំងពីឆ្នាំ១៩៨៤មក៕អត្ថបទ មករា (Makara)