ខាងក្រោមនេះគឺជាប្រតិកម្មរបស់មេដឹកនាំបរទេសមួយចំនួន និងក្រុមមន្ត្រីដទៃទៀតចំពោះលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ មករា) នៅកោះតៃវ៉ាន់ ដែលឈ្នះដោយបេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច គឺលោក ឡៃ ឈីងតឺ។ យុទ្ធនាការបោះឆ្នោតរបស់គណបក្សលោក ឡៃ គឺកំណត់អត្តសញ្ញាណដាច់ដោយឡែករបស់គោះតៃវ៉ាន់ និងបដិសេធការទាមទារទឹកដីរបស់ចិន។

ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា ការឈ្នះឆ្នោតរបស់លោក ឡៃ នឹងមិនផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាននៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រនោះទេ ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (JOE BIDEN) អាមេរិកមិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ឡើយ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរ៉ូន (David CAMERON) បានអបអរសាទរចំពោះលោក ឡៃ និងគណបក្ស DPP ចំពោះជ័យជម្នះរបស់ខ្លួន ហើយបាននិយាយថា លោកសង្ឃឹមថា កោះតៃវ៉ាន់ និងប្រទេសចិន នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពខុសគ្នារបស់ពួកគេដោយសន្តិវិធី។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បាននិយាយថា ប្រទេសជប៉ុនបានផ្តល់ការអបអរសាទរចំពោះជ័យជម្នះរបស់លោក ឡៃ និងការបោះឆ្នោតដោយរលូន ខណៈរំពឹងថាបញ្ហាជុំវិញកោះតៃវ៉ាន់ នឹងត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូបានបន្តចាត់ទុកកោះតៃវ៉ាន់ជាផ្នែកសំខាន់មួយរបស់ប្រទេសចិន ខណៈដែលបារាំងបានអបអរសាទរចំពោះជ័យជម្នះរបស់លោ ឡៃ ហើយបាននិយាយថា យើងត្រូវតែបន្តធ្វើការរួមគ្នាដើម្បីការពារច្បាប់ និងសន្តិភាពនៅទូទាំងច្រកសមុទ្រ៕