កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១,៥លាននាក់ ប្រកាសបើកបវេសនកាលទូទាំងប្រទេសនៅព្រឹកនេះ

2024/01/15 08:28:41 am        328

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បាន​ប្រកាស​បើកបវេសនកាល ទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់​យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់។កម្មវិធីនេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ជំហ៊ាន​ដំបូង​របស់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ បានរៀបចំឲ្យមានថ្នាក់សិក្សារហូតចំនួន ៧០០​ថ្នាក់ ស្មើនឹងយុវជនចំនួនជាង ២ម៉ឺននាក់។ វគ្គបណ្តុះបណ្តាល នេះដែរ បាន​កំណត់​យក​មុខ​ជំនាញ​ចំនួន៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខា​ត្រជាក់ និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និង​កសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា។

នៅក្នុងពិធីបើកបវេសនកាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិកភ័យ ជា​ការ​ចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និង​បាន​ប្រកាស​ដាក់​ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តម បានបន្តថា រដ្ឋាភិបាល​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ចំណាយ​ទាំងអស់ ដូចជាថ្លៃសិក្សា និងប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​សម្រាប់​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​នេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ព្រម​ទាំង​ជួយ​លើក​កម្ពស់​ជីវភាព​របស់​យុវជន ឲ្យកាន់តែប្រសើរជាងមុន។

ក្រុមសិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលជំនាញនេះ បាន​សម្តែង​ការ​អរគុណ​ជូន​ចំពោះ​រាជ​រដ្ឋាភិបាល ដែលដាក់ចេញនូវគោលនយោបាយដ៏មានសារៈសំខាន់មួយនេះ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ឱកាសរៀនជំនាញដែលខ្លួនពេញចិត្ត ថែមមានឱកាសការងារទៅថ្ងៃអនាគតផងដែរ តាម​រយៈ​កម្ម​វីធីបណ្តុះបណ្តាលជំនាញនេះ។

ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​បន្ថែម​ទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បី​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ រវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការផ្តល់ជំនាញ បង្កើនជំនាញ ផ្លា​ស់​ប្តូរ​ជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែល​អាច​ទទួលបានការងារ និងមុខរបរសមរម្យ និង​មាន​ស្ថិរភាព​ចំណូល​ស្រប​តាម​ការ​អំពាវ​នាវ​របស់​សម្តេច​នាយករដ្ឋមន្រ្តីកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
2026/05/27 09:28:56 pm        1
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
2026/05/27 09:15:56 pm        1
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
2026/05/27 09:13:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ

2026/05/27 09:28:56 pm
​ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
2026/05/27 09:15:56 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
2026/05/27 09:13:43 pm
​ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
2026/05/27 09:01:55 pm
​ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
2026/05/27 08:37:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/26 01:46:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/27 05:27:34 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/26 06:20:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am