ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ ស្លាប់នៅប្រេស៊ីល

2024/01/15 03:59:07 pm        150

នាយកដ្ឋានពន្លត់អគ្គិភ័យបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ (១៤ មករា) ថា​ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំងដែលបានធ្វើឲ្យផ្លូវជន់លិច បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ នៅ​ក្នុងរដ្ឋរីអូដេហាណៃរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល។

ព្យុះភ្លៀង​នេះបានវាយប្រហារផ្នែកភាគខាងជើងនៃទីក្រុង រីអូ យ៉ាងធ្ងន់ធ្ងរ ជាទីដែល​មា​ន​មនុស្ស​ស្លាប់​ដោ​យសារ​បំណាក់ដី លង់ទឹក និងឆក់ខ្សែភ្លើងជាដើម។ ក្រុមអ្នកពន្លត់​អគ្គិភ័យ​កំពុង​បន្ត​តាម​រក​ស្ត្រីម្នាក់​ដែល​បានបាត់ខ្លួនបន្ទាប់ពីរថយន្តរបស់នាងធ្លាក់ចូលទឹកទន្លេគិតត្រឹមល្ងាចថ្ងៃអាទិត្យ។

អភិបាលក្រុង រីអូ លោក អេដ័រដូ ប៉ាអេស (Eduardo Paes) បានប្រកាសស្ថានភាពនេះថា ជា​«គ្រាអាសន្ន»​ ហើយបានជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ហើយ​ដើម្បី​កុំឱ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញ។

ខ្សែ​រថយន្តក្រុងរាប់សិបត្រូវបានបិទ ហើយស្ថានីយ៍​រថ​ភ្លើង​ក្រោម​ដី​ជា​ច្រើន​ត្រូវ​បាន​បិទ​ដោយ​សារ​តែ​ទឹក​លិចផ្លូវដែក។ ទីភ្នាក់ងារជាតិដែលឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិបាននិយាយថា មាន​ហានិភ័យ​ខ្ពស់ នៃ​បំណាក់ដីនៅក្នុងទីក្រុងចំនួនប្រាំបីនៅជុំវិញរដ្ឋ រីអូ ដេ ហាណៃរ៉ូ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm