សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់ដំណាក់កាលដ៏ធ្ងន់ធ្ងរ រយៈពេល ១០០ ថ្ងៃកាលពីថ្ងៃអាទិត្យ ១៤ មករា ខណៈការស្លាប់ជនស៊ីវិលកាន់តែច្រើននៅក្នុងតំបន់ហ្កាហ្សា ហើយសាច់ញាតិរបស់ចំណាប់ខ្មាំងរាប់សិបនាក់នៅតែរង់ចាំសេរីភាពរបស់ពួកគេ។

ក៏មានអ្នកស្លាប់ និងរបួសនៅ តំបន់ West Bank និងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ផងដែរជម្លោះដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានលើអ៊ីស្រាអែលបានបង្កើតគ្រោះមហន្តរាយមនុស្សធម៌សម្រាប់ប្រជាជន ២,៤ លាននាក់នៅក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស អង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយបានព្រមាន និងកាត់បន្ថយការបំផ្លិចបំផ្លាញនៅតំបន់ឆ្នេរមួយនេះ ។

អង្គការសហប្រជាជាតិនិយាយថា ប្រហែល ៨៥ភាគរយនៃចំនួនប្រជាជននៃទឹកដីនេះ ត្រូវបានភៀសខ្លួនបានប្រមូលផ្តុំទៅដោយជម្រក និងការតស៊ូដើម្បីទទួលបានអាហារ ទឹក ប្រេងឥន្ធនៈ និងការថែទាំវេជ្ជសាស្រ្ត។
លោក Mohammad Kahil ដែលបានភៀសខ្លួនទៅតំបន់ Rafah ភាគខាងត្បូងហ្កាហ្សា ក្បែរប្រទេសអេហ្ស៊ីបបាននិយាយថា សង្គ្រាមបានអូសបន្លាយរយៈពេល ១០០ ថ្ងៃហើយ ហើយស្ថានភាពរបស់យើងគឺអាក្រក់ខ្លាំងណាស់ ។ គ្មានអាហារ គ្មានទឹក គ្មានន៉ាស៊ីនកំដៅ។ យើងនឹងស្លាប់ដោយសារភាពត្រជាក់មិនខាន។
លោក Philippe Lazzarini ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ជំងឺកំពុងរីករាលដាលយ៉ាងលឿនឆ្ពោះទៅរកគ្រោះទុរ្ភិក្ស៕
