ប្រទេសចិន ព្រមានពីការងើបឡើងវិញដ៏ខ្លាំងក្លានៃវីរុស COVID-19 បម្លែងខ្លួនថ្មី ប្រភេទ JN.1

2024/01/15 04:44:57 pm        228

ក្រុមអាជ្ញាធរសុខាភិបាលចិន បានព្រមានកាលពីថ្ងៃអាទិត្យអំពីការផ្ទុះរាលដាលឡើងវិញ នៃវីរុស COVID-19 នៅក្នុងខែមករានេះ ដែលជំរុញដោយការកើនឡើងនៃសាខាប្រភេទជំងឺថ្មី នៃ​វីរុស​បម្លែង​ខ្លួន JN.1 ។ 

ខណៈ​អត្រាករណីឆ្លងបច្ចុប្បន្ននៅតែមានកម្រិតទាប និងអត្រា​តេស្តវិជ្ជមាន​ក្រោម​មួយ​ភាគរយ​នៅ​ចំនុច​តាមដាននានា គណៈកម្មការសុខភាពជាតិ (NHC) បានគូស​បញ្ជាក់​ពី​ការ​កើនឡើង នៃ​វត្តមាន​របស់វីរុសបម្លែងខ្លួនថ្មី JN.1 ។

លោក Wang Dayan ប្រធានមជ្ឈមណ្ឌល​ជំងឺគ្រុនផ្តាសាយជាតិចិន​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន NHC ថា អ្នកជំនាញបាន​សន្និដ្ឋាន​ថា​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ច្រើនទំ​នង​ជា​នឹង​រីក​រាល​ដាល​នៅរដូវរងានេះនិងនិទាឃរដូវក្រោយ។ ជំងឺគ្រុនផ្តាសាយ​ត្រូវ​បាន​គេរំពឹងថា នឹង​នៅតែ​ជា​ភ្នាក់​ងារ​បង្ករោគដ៏សកម្ម។ 

លោក Wang បានសន្មតថាការកើនឡើងនៃវីរុសបម្លែងខ្លួនថ្មី JN.1 បណ្ដាលមក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​ករណី​នាំចូល អត្រាជំងឺផ្តាសាយទាប និងការថយចុះភាពស៊ាំរបស់ប្រជាជន។

ក្រុម​អាជ្ញាធរគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា វីរុស JN.1 មានប្រហែល ៦២ ភាគរយនៃករណីឆ្លងនៅទូទាំងប្រទេស ហើយ​បាន​ក៏​ឆ្លង​រាលដាល​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ផង​ដែរ​។      

ទោះបីជាមានបន្ទុកវីរុស COVID-19 បច្ចុប្បន្នទាបក៏ដោយ មន្ទីរពេទ្យ​ចិន​កំពុង​ត្រៀម​សម្រាប់​ការ​កើន​ឡើង​ខ្លាំងនៃករណីឆ្លង។  លោក Wang Guiqiang ប្រធាននាយកដ្ឋាន​ជំងឺ​ឆ្លង​នៅ​មន្ទីរ​ពេទ្យ​ទីមួយ នៃសាកលវិទ្យាល័យ Peking University បាន​គូស​បញ្ជាក់​ពី​វិធានការ​ដូច​ជា​ការ​បង្កើន​កម្ម​វិធីបណ្តុះបណ្តាល ការកែប្រែការបែងចែកធនធានមនុស្ស និងការប្រើប្រាស់​បច្ចេក​វិទ្យា​ដើម្បី​សម្រួ​លដំណើរការ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm