ឯកឧត្ដម អ៊ឹម ឈុនលឹម​៖ មូលដ្ឋានគ្រឹះ​រដ្ឋធម្មនុញ្ញ​ជា​ទុន ​ដើម្បី​រក្សា​បាន​ស្ថិរភាព និង​សន្តិភាព​

2021/04/27 02:59:58 am        37

​ភ្នំពេញ៖ ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​និស្សិត​ជយលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់​ជួប​សម្តែង​ការគួរសម ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ថ្លែងថា មូលដ្ឋានគ្រឹះ​រដ្ឋធម្មនុញ្ញ​ជា​ទុន​ ដើម្បី​រក្សា​បាន​ស្ថិរភាព និង​សន្តិភាព​។​

​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្ដម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សាធម្មនុញ្ញ បាន​អនុញ្ញាត​ឱ្យ​និស្សិត​ជយលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ចំនួន​២១​រូប ជា​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​នឹង​ទៅ​សិក្សា​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ចូលជួប​សម្តែង​ការគួរសម ឯកឧត្តម អ៊ឹម ឈុនលឹម បាន ​សម្តែង​ការអបអរសាទរ និង​កោតសរសើរ​ជយលាភី​ទាំងអស់​ ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​ប្រលង​យក​អាហារូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ដែលជា​កម្មវិធី​មួយ​មាន​សារសំខាន់​សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ក្នុង​ក្របខណ្ឌ​កិច្ច​សហ​ប្រ​តិ្ត​ការ​អន្តរជាតិ​នៃ​ប្រទេស​ទាំងបី ​គឺ ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​។

ឯកឧត្តម អ៊ឹម ឈុនលឹម ក៏បាន​ចាត់ទុកថា នេះ​គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត នៃ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងបី​។​ ​ឯកឧត្តម អ៊ឹម ឈុនលឹម បាន​ថ្លែងថា ដំណើរការ​នៃ​ការចរចារ​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែលជា​មូលដ្ឋានគ្រឹះ​សំខាន់​នាំឱ្យមាន​រដ្ឋធម្មនុញ្ញ​មួយ​ទំនើប​ដូច​សព្វថ្ងៃ ដើម្បីឱ្យ​និស្សិត​ជយលាភី​ទាំងអស់​បាន​យល់ដឹង និង​ជា​ទុន​សម្រាប់​ការសិក្សា​បន្ត​នាពេលខាងមុខ​។​

​​​ក្នុង​កិច្ច​សំណេះសំណាល​នេះ ឯកឧត្តម អ៊ឹម ឈុនលឹម បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម ដែល​ធ្លាប់បាន​បន្ត​ការសិក្សា និង​ធ្វើ​ការដក​បទពិសោធន៍​ការងារ​នៅ​បរទេស​ដូចជា បារាំង សហភាពសូវៀត និង​បណ្តា​ប្រទេស​នានា​នៅលើ​សាកលលោក ដើម្បី​ជា​ទុន​គំនិត​សម្រាប់​ជ័យលាភី​ទាំងអស់​យកទៅ​ប្រើ​ក្នុងការ​រស់នៅ និង​បន្ត​ការសិក្សា​រយៈពេល ២​ឆ្នាំ នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​។​

​​​ឯកឧត្តម អ៊ឹម ឈុនលឹម បាន​បន្តថា ការកសាង​នីតិរដ្ឋ ដោយ​ឈរលើ​គ្រឹះ​ដ៏​រឹងមាំ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា កំពុងតែ​ខិតខំ​និង​សម្រេចបាន ដើម្បី​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។

​​​បន្ថែម​លើស​ពីនេះ ឯកឧត្តម អ៊ឹម ឈុនលឹម បាន​ធ្វើ​ការណែនាំ​ដល់​និស្សិត​ទាំងអស់​ត្រូវខិតខំ​យកចិត្តទុកដាក់​រក្សា​កិត្តិយស​ប្រទេសជាតិ និង​អធិបតេយ្យ​ជាតិ ដោយ​ត្រូវ​យល់ដឹង​អំពី​ច្បាប់ និង​ប្រពៃណី​ល្អ​របស់​ជាតិ ជួយ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​ជាតិ​យើង និង​ត្រូវ​ចេះ​ឆ្លើយតប​រាល់​ការ​ចោទសួរ​ពី​សំណាក់​និស្សិត​បរទេស​ពី​នយោបាយ​របស់​ផ្ទៃក្នុង​របស់​កម្ពុជា​៕​ ​អត្ថបទ​៖ ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am