លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានប្រកាសថា អ៊ុយក្រែននឹងមានយានដ្រូន និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកបន្ថែមទៀត។

ជាទូទៅ ពីរសប្តាហ៍ដំបូងនៃឆ្នាំនេះ បានបន្ថែមកម្លាំង និងសមត្ថភាពរបស់អ៊ុយក្រែនរួចហើយ។ មានកញ្ចប់ជំនួយថ្មីសម្រាប់អ្នកចម្បាំងរបស់យើង។ មានកិច្ចព្រមព្រៀងដែលត្រូវការច្រើនលើការផលិតអាវុធ និងគ្រាប់ផ្លោងរួមគ្នា [និង] ជាពិសេស បញ្ហាធំបំផុតនោះ គឺយានដ្រូន ហើយនឹងមានយានដ្រូនជាច្រើនគ្រឿងទៀត។

យើងកំពុងរៀបចំដំណឹងល្អបន្ថែមទៀតលើវិស័យការពារដែនអាកាស។ យើងផ្តោតទៅលើមីស៊ីល និង សង្គ្រាមអេឡិចត្រូនិក ហើយនឹងមានពួកវាជាច្រើនថែមទៀត និងមានការប្រែប្រួល ពីមួយខែទៅមួយខែ យើងកំពុងបង្កើនការផលិតកាំភ្លើងធំអ៊ុយក្រែនរបស់យើង។
អ៊ុយក្រែនមានសក្ដានុពលគ្រប់គ្រាន់ក្នុងការឆ្លងកាត់ផ្លូវដ៏លំបាកនៃសង្រ្គាមនេះ។ យើងមានសក្តានុពលក្នុងការប្រមូលផ្តុំពិភពលោក។ យើងមានសក្តានុពលក្នុងការឈ្នះសង្គ្រាម។ ចំណុចសំខាន់ គឺត្រូវជឿជាក់លើខ្លួនយើង និងជឿលើអ៊ុយក្រែន»។