ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ចាំបាច់ត្រូវជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន

2024/01/15 11:00:54 am        249

តំណាងជាន់ខ្ពស់របស់អ៊ុយក្រែនបាននិយាយបន្ទាប់ពីកិច្ចប្រជុំការទូតកម្រិតខ្ពស់នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីសថា ចិនត្រូវចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

ប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែនលោក អាន់ឌ្រី យើម៉ាក (Andriy Yermak) បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាវាជារឿងសំខាន់ដែលសម្ព័ន្ធមិត្តរុស្ស៊ី គឺប្រទេសចិន ស្ថិតនៅលើតុចរចានៅពេលទីក្រុងគីវ កោះប្រជុំបន្ថែមទៀតលើរូបមន្តសន្តិភាពរបស់ខ្លួន។

នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) នឹងដឹកនាំគណៈប្រតិភូនៅទីក្រុង ដេវ៉ូស (Davos) ក្នុងសប្តាហ៍នេះ។ នៅពេលត្រូវសាកសួរថាតើលោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) នឹងជួបលោក លី ដែរឬទេ លោក យើម៉ាក បានប្រាប់សន្និសីទសារព័ត៌មានថា «លោកមិនច្បាស់នោះទេ» ព្រោះលោកមិនបានឃើញពីរបៀបវារៈចុងក្រោយរបស់ប្រធានាធិបតីអ៊ុយក្រែន។

សមាជិកក្រុមប្រឹក្សាសហព័ន្ធស្វីស លោក អ៊ីកណាហ្ស៊ីអូ ខាសស៊ីស (Ignazio Cassis) ដែលបានចូលរួមការពិភាក្សាកាលពីថ្ងៃអាទិត្យ បានប្រាប់សន្និសីទសារព័ត៌មានមុននេះថា «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់សង្រ្គាមនេះ។ ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ ហើយយើងត្រូវតែស្វែងរកមធ្យោបាយដើម្បីធ្វើការជាមួយប្រទេសចិនលើបញ្ហានេះ ព្រោះទាំងរុស្ស៊ី និងអ៊ុយក្រែន មិនមានឆន្ទៈក្នុងការធ្វើសម្បទាននោះទេ»៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am