បាល់ទាត់៖ ក្លិបអង់គ្លេស Tottenham Hotspur នៅតែបន្តរកអ្នកចាត់ការថ្មីមិនបាន បន្ទាប់ពីដាក់សំណើចុងក្រោយចង់បានអតីតអ្នកចាត់ការជំរើសជាតិអេស្ប៉ាញ លោក Julen Lupetegui បច្ចុប្បន្នកំពុងដឹកនាំ Sevilla ត្រូវបានបដិសេធ។

បើតាមការបញ្ជាក់របស់ប្រធានក្លិប Sevilla លោក Jose Castro បញ្ជាក់ថា Julen Lopetegui នឹងទៅណាឡើយហើយលោក Lopetegui ក៏មិនខ្វល់នឹងសំណើរបស់ Spurs ដែរ។ បុរសវ័យ ៥៤ឆ្នាំ Julen Lopetegui បានដឹកនាំ Sevilla បានកៅអី Play-Off នៅ UEFA Champions League ក្រោយបញ្ចប់លេខ៤ នៅ La Liga រដូវកាលមុន។ ក្លិបបាល់ទាត់នៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ បាននឹងកំពុងស្វែងរកអ្នកចាត់ការថ្មីតាំងពីខែមេសា នៅពេលលោក Jose Mourinho ត្រូវបានបណ្តេញចេញ ហើយសំណើនាំយកអ្នកចាត់ការផ្សេងៗសុទ្ធតែមិនជោគជ័យ ដូចជាអតីតអ្នកចាត់ការ Inter Milan លោក Antonio Conte, អតីតគ្រូបង្វឹក Roma លោក Paulo Fonseca ក៏ដូចជាមានទំនាក់ទំនងជាមួយ Gennaro Gattuso ជាដើម៕
អត្ថបទ៖នាង សុភាវុធ