មេដឹកនាំគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅក្នុងសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី១៤ ខែមករា) បានបង្ហាញពីសេចក្ដីព្រាងច្បាប់ការចំណាយរយៈពេលខ្លី ដែលនឹងការពារការបិទរដ្ឋាភិបាលមួយផ្នែក និងបន្តរក្សាភ្នាក់ងារសហព័ន្ធឲ្យមានប្រតិបត្តិការ ក្នុងខែមីនា។

កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចៀសភាពចលាចល ក្នុងរយៈពេលខ្លី និងពន្យារពេលវេលាបន្ថែមទៀត ដើម្បីបង្កើតច្បាប់ចំណាយដ៏ស្មុគស្មាញដែលផ្តល់មូលនិធិដល់សកម្មភាពរបស់រដ្ឋាភិបាល។

ទីភ្នាក់ងាររដ្ឋាភិបាលដែលត្រួតពិនិត្យការដឹកជញ្ជូន លំនៅឋាន និងសេវាកម្មផ្សេងទៀត នឹងត្រូវអស់ថវិកានៅត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះ ហើយនឹងត្រូវកាត់បន្ថយសកម្មភាព ប្រសិនបើមូលនិធិថ្មីមិនត្រូវបានចុះហត្ថលេខាឲ្យក្លាយជាច្បាប់ទេនោះ។
ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងសភាតំណាងរាស្រ្ដដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋមានការខ្វែងគំនិយគ្នាលើកម្រិតចំណាយអស់ជាច្រើនខែ៕