កម្ពុជា ដាក់ដំណើរការជាផ្លូវការ​មុខងារស្នើសុំចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន

2024/01/15 02:16:41 pm        147

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រុមការងារអន្តក្រសួងរៀបចំសេវាអេឡិចត្រូនិក សម្រាប់​ធុរកិច្ចរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ មុខងារ​ចុះ​បញ្ជី​​កែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម នឹងត្រូវ​ដាក់​ឲ្យ​ដំណើរ​ការជា​ផ្លូវ​ការចាប់ពីថ្ងៃទី១៥មករានេះតទៅ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។

មុខងារដែលបានដាក់ឲ្យអនុវត្តមានចំនួន៥ ក្នុងនោះរួមមាន៖ (១) កែប្រែព័ត៌មាន​លម្អិត​អាសយដ្ឋាន​ទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាព​អាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង (៥) កែប្រែព័ត៌មានគណនីធនាគារ។

ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយ​មិន​តម្រូវ​ឱ្យ​មានវត្តមាន​ផ្ទាល់​នៅ​ទីកន្លែងទៀតទេ។ សមិទ្ធផលនេះ គឺជាការឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ទៅ​នឹង​សំណើ​របស់​វិស័យ​ឯកជន ដែលរដ្ឋាភិបាល បានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក​ឯក​ជន​លើក​ទី១៩ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

សម្រាប់​ព័ត៌មាន​បន្ថែមពាក់ព័ន្ធទៅនឹងមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស និង​ប្រព័ន្ធ​ចុះ​បញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, សូមចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ។ 


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា
2025/02/05 10:39:12 am        1
មន្រ្ដីជំនាញក្រសួងការងារ ចុះពិនិត្យវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់
2025/02/05 10:31:57 am        1
ឯកឧត្តម មាន ចាន់យ៉ាដា ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅអាងទឹកអូរអង្គ្រង
2025/02/05 10:24:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

2025/02/05 10:39:12 am
​មន្រ្ដីជំនាញក្រសួងការងារ ចុះពិនិត្យវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់
2025/02/05 10:31:57 am
​ឯកឧត្តម មាន ចាន់យ៉ាដា ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅអាងទឹកអូរអង្គ្រង
2025/02/05 10:24:59 am
​ស្រូវប្រាំងជាង ១០០០ហិកតា នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានអាជ្ញាធរជួយសង្គ្រោះ
2025/02/05 10:12:48 am
​លោក Trump ព្រមានថា មិនត្រូវឲ្យកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងហាម៉ាស-អ៊ីស្រាអែល បរាជ័យឡើយ
2025/02/05 09:55:20 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/03 11:18:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/26 06:43:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/04 01:10:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/27 06:10:54 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am