អ័ព្ទយ៉ាងក្រាស់រំខានដល់ជើងហោះហើរ និងសេវារថភ្លើងក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា

2024/01/15 09:40:22 pm        121

សេវាហោះហើរ និងរថភ្លើងត្រូវបានរំខាននៅក្នុងរដ្ឋធានីញូវដែលី របស់ប្រទេសឥណ្ឌា សម្រាប់ថ្ងៃទីពីរដែលកំពុងដំណើរការ នៅថ្ងៃចន្ទ (១៥ មករា) ខណៈដែលអ័ព្ទដ៏ក្រាស់ និងអាកាសធាតុត្រជាក់បានគ្របដណ្តប់តំបន់ដ៏ធំនៃភាគខាងជើងនៃប្រទេស។

មន្ត្រីអាកាសយានដ្ឋានម្នាក់បាននិយាយថា ជើងហោះហើរជាង ១០០ជើង ត្រូវបានពន្យារពេលក្នុងទីក្រុងដេលី កាលពីថ្ងៃអាទិត្យ ប៉ុន្តែប្រតិបត្តិការហោះហើរបណ្តោះអាសន្នបានបន្តឡើងវិញនៅព្រឹកថ្ងៃចន្ទ។

យោងតាមគេហទំព័រអាកាសចរណ៍ ហ្វ្លាយរ៉ាដា២៤ (Flightradar24) បានឲ្យដឹងថា យ៉ាងហោចណាស់ជើងហោះហើរ ១៦៨ជើង ដែលចាកចេញពីទីក្រុងដេលី ត្រូវបានពន្យារពេល ហើយជើងហោះហើរចំនួន ៥៦ជើង ត្រូវបានលុបចោលនៅព្រឹកថ្ងៃចន្ទ។

ទីភ្នាក់ងារសារព័ត៌មាន ANI បាននិយាយថា យ៉ាងហោចណាស់រថភ្លើងចំនួន ១៨គ្រឿង ទៅកាន់ក្រុងដេលី ពីផ្នែកផ្សេងៗនៃប្រទេសបានពន្យារពេលដោយសារតែអ័ព្ទក្រាស់ពេក ។

ការិយាល័យអាកាសធាតុរបស់ប្រទេសបានព្យាករណ៍ថានឹងមានអ័ព្ទក្រាស់ និងរលកត្រជាក់នៅទីក្រុងញូវដែលី សម្រាប់ថ្ងៃចន្ទ និង «អ័ព្ទក្រាស់ខ្លាំង» នៅថ្ងៃអង្គារ ជាមួយនឹងសីតុណ្ហភាពអប្បបរមា ៤អង្សារសេ៕

អត្ថបទដែលទាក់ទង

ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am       
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        37
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm