សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បាននិយាយថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹងធ្វើអន្តរាគមន៍ជំនួសអ៊ីស្រាអែល នៅក្រុងឡាអេ បន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធីចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន។

អាហ្រ្វិកខាងត្បូង បានចាប់ផ្តើមសំណុំរឿងនេះជាផ្លូវការនៅតុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ នៅថ្ងៃទី ២៩ ខែធ្នូ។ សវនាការសាធារណៈរយៈពេលពីរថ្ងៃ នៅវិមានសន្តិភាពទីក្រុងឡាអេ បានចាប់ផ្តើមនៅថ្ងៃទី១១ ខែមករា។

សេចក្តីថ្លែងការណ៍របស់លោក Steffen Hebestreit អ្នកនាំពាក្យរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានលើកឡើងពីការសម្លាប់រង្គាល និងការប្រល័យពូជសាសន៍ជ្វិហ្វ ៦លាននាក់ដោយរបបណាស៊ីរបស់លោក អាដូហ្វ ហ៊ីត្លែរ (Adolf Hitler)។

ដោយមើលឃើញពីប្រវត្តិសាស្រ្តរបស់ប្រទេសអាល្លឺម៉ង់ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រដ្ឋាភិបាលសហព័ន្ធមើលឃើញថា ខ្លួនជាអ្នកប្តេជ្ញាចិត្តជាពិសេសចំពោះអនុសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសា សន៍។ អនុសញ្ញានេះ គឺជាឧបករណ៍ដ៏សំខាន់នៃច្បាប់អន្តរជាតិ ដើម្បីអនុវត្ត មិនឲ្យមានអំពើប្រល័យពូជសាសន៍ម្តងទៀត។
សេចក្តីថ្លែងការណ៍នោះ បានថ្កោលទោសអះអាងអំពើប្រល័យពូជសាសន៍ថា ជា«ឧបករណ៍នយោបាយ»។