ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមកិច្ចប្រជុំជាមួយប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា

2024/01/15 10:12:54 pm        72

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា ។

​ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីលទ្ធផលការងារសំខាន់ៗរបស់ក្រសួង ដែលសម្រេចបាន និងលើកទិសដៅអនុវត្តបន្ត ក្នុងការបំពេញបេសកកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា។ 

ឯកឧត្តម ចាយ បូរិន បានធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពរបស់ក្រសួង ជូនដល់គណៈកម្មការទាំង១០របស់រដ្ឋសភា ក្នុងនោះក្រសួងបានបន្តរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើវីដេអូអប់រំសុជីវធម៌ ផ្សព្វផ្សាយនិងបណ្តុះបណ្តាល តួនាទី ភារកិច្ចដល់មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងអាចារ្យ គណៈកម្មការវត្ត។ ជំរុញការបោះពុម្ពផ្សាយព្រះត្រៃបិដក គម្ពីរ ដីកា និងទស្សនាវដ្ដី កសាងផ្ទាំងប៉ាណូផ្សព្វផ្សាយពីពុទ្ធឱវាទ (Billboard) នៅទីស្តីការក្រសួង និងតាមផ្លូវចេញចូលពីព្រលានយន្តហោះជាដើម ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីសាសនា នៃព្រះរាជាណាចក្រកម្ពុជា មិនទាន់បានរៀបចំរួចរាល់ សមត្ថភាពមន្ត្រីរាជការក្នុងការអនុវត្តគោលនយោបាយឌីជីថល នៅមានកម្រិត វត្តអារាមមួយចំនួនមិនទាន់បានចងក្រងប្រវត្តិ វត្ត និងចុះបញ្ជី គណៈដឹកនាំនិងរចនាសម្ព័ន្ធដឹកនាំផ្នែកពាហិរសាសនា ពុំទាន់មានភាពច្បាស់លាស់ ការបើកវិហារ ស្នាក់ការថ្វាយបង្គុំ ឬកន្លែងបង្រៀនគម្ពីរសាសនាមួយចំនួនពុំទាន់អនុវត្តតាមច្បាប់អនុញ្ញាត ធ្វើឱ្យមានអធិករក្នុងសាសនានៅតែបន្តកើតមាន ជំនឿដោយគ្មានមូលដ្ឋានច្បាស់លាស់ ដូចជា៖ គ្រូបារមី គ្រូសណ្ឋិត បង្ហោះសកម្មភាពតាមបណ្តាញសង្គមគ្មានមូលដ្ឋានច្បាស់លាស់ បង្កើតព្រឹត្តិការណ៍គ្មានសណ្តាប់ធ្នាប់ បុគ្គលសង្ឃខ្លះប្រើប្រាស់បណ្តាញសង្គមបង្ហាញសកម្មភាពប្រាសចាកពីធម៌វិន័យ ដើម្បីផលប្រយោជន៍ ពិបាកទប់ស្កាត់ អ្នកសារព័ត៌មានអនឡាញមួយចំនួន ដែលផ្សព្វផ្សាយបំពុលសង្គមពាក់ព័ន្ធ នឹងជំនឿសាសនា ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ 

ជាមួយគ្នានោះឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់ របស់ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងក្របខ័ណ្ឌធម្មការ និងសាសនា។ សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីសាសនា តាងនាមគណៈកម្មការទាំង១០ របស់រដ្ឋសភា ឯកឧត្តមប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានបង្ហាញនូវការគាំទ្រទាំងស្រុង និងបង្ហាញនូវក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្រ្ត និងផែនការ សកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងធ្វើឲ្យវិស័យធម្មការ និងសាសនា ដើរតួនាទីកាន់តែសំខាន់ថែមទៀត ក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសង្គម ប្រកបដោយចីរភាព៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm