
លោក Yousuf Ali ជាអ្នកជំងឺមហារីកជនជាតិប៉ាឡេស្ទីន នៅតែតស៊ូ ដើម្បីទទួលបានការព្យាបាលសង្គ្រោះជីវិត ខណៈដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានបំផ្លាញតំបន់ហ្កាហ្សាស្ទ្រីប អស់រយៈពេល ១០០ថ្ងៃហើយនោះ។
លោក Ali ដែលទទួលរងការឈឺចាប់ពីជំងឺមហារីកសួត បាននិយាយថា ស្ថានភាពសុខភាពរបស់ខ្លួន កាន់តែយ៉ាប់យ៉ឺន ដោយសារតែការទទួលបានការព្យាបាលមិនត្រឹមត្រូវណាមួយ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។
អ្នកជំងឺនេះ បានរំលឹកថា៖«អស់រយៈពេលបីឆ្នាំហ់យ ខ្ញុំធ្លាប់ទទួលការព្យាបាលតាមកាលកំណត់នៅមន្ទីរពេទ្យនៅតំបន់វេសបែង និងអ៊ីស្រាអែល ដើម្បីរក្សាស្ថានភាពរបស់ខ្ញុំឲ្យស្ថិតស្ថេរ មុនពេលសង្រ្គាមបានធ្វើឲ្យជីវិតរបស់ខ្ញុំធ្លាក់ដុនដាប់ខ្លាំង។
បុរសមានវ័យ៤៤ ឆ្នាំរូបនេះ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ខ្លួន ហើយផ្លាស់ទីលំនៅទៅទីក្រុង Rafah ដូចជាអ្នកស្រុកហ្កាហ្សាជាង ១,៩លាននាក់ ដែលត្រូវបានផ្លាស់ទីលំនៅ។
ចាប់តាំងពីពេលនោះមក (ការចាប់ផ្តើមនៃជម្លោះ) លោកបានប្រាប់សារព័ត៌មានស៊ីនហួថា៖«ខ្ញុំមិនបានទទួលថ្នាំពិសេស ឬការពិនិត្យសុខភាពណាមួយពីអ្នកឯកទេសទេ ដោយត្អូញូត្អែរថា ការឈឺចាប់របស់ខ្លួន កើនឡើងលើសមុនពីរដង។