
ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានអះអាងជាថ្មីនូវការគាំទ្រឥតងាករេរបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្លែងនៅក្នុងរដ្ឋធានី តេងអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួង។
លោក Kanaani បាននិយាយថា អ៊ីរ៉ង់បានចាត់ទុកការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។
លោកបាននិយាយថា ស្របតាមការលើកឡើងនេះ អ៊ីរ៉ង់បានអះអាងសារជាថ្មីនូវ «ការគាំទ្រជាដាច់ខាតចំពោះសិទ្ធិនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួន»។