ទូតបារាំងនៅកម្ពុជាថា ២៣តុលា១៩៩១ គឺជាកិច្ចព្រមព្រៀងមិនមែនអនុសញ្ញាដែលត្រូវតាមដានជាប្រចាំនោះទេ

2024/01/16 01:02:09 am        173

ភ្នំពេញ ៖ កអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានថ្លែងថា រដ្ឋាភិបាលបារាំងគ្មានភាពចាំបាច់អ្វី លើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា ឆ្នាំ១៩៩១មកនិយាយទៀតនោះទេ នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលខាងមុខ ពីព្រោះថ្ងៃ២៣តុលា គឺជាកិច្ចព្រមព្រៀង មិនមែនអនុសញ្ញាដែលបារាំងត្រូវតាមដាន ឬត្រួតពិនិត្យជាប្រចាំនោះឡើយ ខណៈកិច្ចព្រមព្រៀង២៣តុលានេះក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនផងដែរ។

ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានចោទសួរថា មានក្រុមអ្នកតាំងខ្លួនមួយក្តាប់តូចថា ជាក្រុមប្រឹក្សា«កិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា»តៀមខ្លួនធ្វើការតវ៉ា ដោយជំរុញឲ្យប្រទេសបារាំងយកបញ្ហា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកជជែកជាមួយសម្តេចធិបតី ក្នុងកិច្ចជំនួបជាមួយប្រធានាធិបតីបារាំង នាពេលខាងមុខនោះ ត្រូវបានលោក ហ្សាក់ ប៉ឺឡេ លើកឡើងថា « ដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាមិនមែនជាអនុសញ្ញាអ្វីមួយទេ… បានន័យថាគេមិនទាមទាឲ្យមានការត្រួតពិនិត្យជាប្រចាំថាតើត្រូវបាន អនុវត្តត្រឹមត្រូវដែរ ឬក៏អត់ដូចជាអនុសញ្ញាទេ? មួយទៀតគោលការណ៍ធំៗនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចរាល់ហើយ គឺបទបញ្ញាតនានាហ្នឹងក៏យើងសង្កេត ឃើញថាមាននៅក្នុងរដ្ឋធម្មនុញ្ញដែរ។ ជាងនេះទៅទៀតយើងមានកិច្ចសន្ទនាជាច្រើនធ្វើឡើងកម្រិតខ្ពស់ដើម្បី ពិភាក្សាលើបញ្ហានានាទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ»។

 ជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក៏បានអះអាងផងដែរថា នៅក្នុងកិច្ច ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានាធិបតីបារាំងលោក ម៉ាណូអែល ម៉ាក្រុងនាពេលខាង មុខនេះ ក៏នឹងមិនលើកបញ្ហាលោកកឹម សុខា មកនិយាយនោះដែរ ដោយលោកបន្ថែមទៀតថាក្នុងដំណើរ ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាទៅប្រទេសបារាំងនេះ គឺមាន ភារកិច្ចធំៗជាច្រើនដើម្បីរឹតចំណងមិត្តភាពទ្វេភាគីកម្ពុជា និងបារាំងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បី ផលប្រយោជន៍រួមរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរតងែប៉ុណ្ណោះ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm