
តាមវីដេអូសាក្សីបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ បានបង្ហាញឲ្យឃើញអ្នកទេសចរ ដែលជាប់គាំង ត្រូវបានគេជួយសង្រ្គោះតាមឧទ្ធម្ភាសចក្របន្ទាប់ពីបំណាក់ផ្ទាំងទឹកកក បានវាយប្រហាតំបន់ស្វ័
យយ័តអ៊ុយហ្គើ ក្នុងខេត្ដស៊ីនជាំង ភាគពាយព្យប្រទេសចិន។
យោងតាមទូរទស្សន៍រដ្ឋCCTV បានឲ្យដឹងថា ថ្ងៃធ្លាក់ព្រឹលដខ្លាំងនៅខេត្ដអាល់តៃ (Altay) ក្នុងតំបន់នេះ បានបង្កឲ្យមានបំណាក់ផ្ទាំងទឹកកកជាច្រើនលើផ្លូវហៃវ៉េមួយភាគធំ។
ទូរទស្សន៍CCTV បានរាយការថា ការធ្លាក់ព្រឹលនិងបំណាក់ផ្ទាំងទឹកកក បានរារាំងផ្លូវជាច្រើនទៅកាន់ក្រុង ហេមូ បៃហាបា និងតំបន់ទេសភាពផ្សេងៗក្នុងក្រុងប៊ួជីនផងដែរ។
អ្នកសារព័ត៌មាន Reuters មិនអាចបញ្ជាក់ទីកន្លែងវីដេអូចេញអគារមួយដែលនៅជិតកន្លែងកើតហេតុ ដែលមានភ្នំនៅពីក្រោយដែលត្រូវគ្នានឹងរូបភាពផ្កាយរណបហើយនិងវីដេអូនានាដែលបញ្ជាក់មកនេះ
បានទេ។