ក្រសួងបរិស្ថានបន្តគាំទ្រ និងលើកទឹកចិត្តដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងកិច្ចគាំពារបរិស្ថានដើម្បីការពារធនធានធម្មជាតិ

2024/01/16 02:01:30 am        107

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថាននៅតែបន្តគាំទ្រ និងជំរុញ លើកទឹកចិត្តដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ស្តីពីកិច្ចសហការលើកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព កាលពីខែឧសភា ឆ្នាំ២០២៣។ ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកបណ្ឌិត ភីតធឺ ហ្សែត លី (Peter Z.Li) សាស្រ្តាចារ្យគណិតវិទ្យា និងជាវេជ្ជបណ្ឌិតឯកទេស នៅរសៀលថ្ងៃទី ១៥ មករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។  

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានការផ្សព្វផ្សាយភាពស្អាត ភាពបៃតង និងចីរភាព ហើយការផ្សព្វផ្សាយពីភាពស្អាត និងភាពបៃតងតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ សួនរុក្ខជាតិ ទីតាំងហាត់ការ បោះជំរំអប់រំបរិស្ថាន និងទេសចរណ៍ធម្មជាតិ ទៅដល់សិស្សនិស្សិត អ្នកសិក្សាស្រាវជា្រវ និងសហគមន៍ឱ្យពួកគាត់ទទួលបានភាពស្អាតទាំងក្នុង និងក្រៅ ដើម្បីទទួលបានសុខភាពល្អ។ ភាពស្អាតផ្នែកខាងក្រៅ គឺធ្វើឱ្យបរិស្ថាននៅជុំវិញខ្លួនរបស់យើងស្អាត ដែលនឹងនាំមកនូវសហគមន៍ស្អាត ទីកន្លែងសិក្សាមានបរិស្ថានស្អាត និងសង្គមជាតិស្អាត។ ម្យ៉ាងវិញទៀតភាពស្អាតពីខាងក្នុងវិញ គឺជាភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្ម ឬលក់ដូរជាមួយគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាក់ស្តែងប្រជាសហគមន៍ប្រមូលផលបាន យកមកលក់ឱ្យភ្ញៀវទេសចរ ដោយមានការកំណត់តម្លៃច្បាស់លាស់ធ្វើឱ្យអ្នកទេសចរទទួលបានភាពស្អាតពីខាងក្នុងរបស់ប្រជាសហគមន៍ ពួកគេនឹងជួយផ្សាយបន្តឱ្យទេសចរមកលេងសហគមន៍កាន់តែច្រើន។ 

លើសពីនេះ ការជួយផ្សព្វផ្សាយអំពីផលិតផល កសិផលរបស់ប្រជាសហគមន៍ និងការជួយស្វែងរកទីផ្សារជាតិ និងអន្តរជាតិក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍដោយចីរភាពផងដែរ ហើយនេះគឺជាវឌ្ឍនភាពមួយជំហានទៀតឆ្ពោះទៅមុខនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៤-២០២៨ ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍ ហើយស្របនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលលើកឡើងថា ការអភិវឌ្ឍ និងការអភិរក្សត្រូវដើរទន្ទឹមគ្នា៕ ដោយ ៖ ទូច សោភណ្ឌ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm