ឯកឧត្តម កែវ រតនៈ អញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកវាលវែង

2024/01/15 07:08:47 pm        224

ពោធិ៍សាត់ ៖ ឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិធីនេះរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកវាលវែង ស្ថិតក្នុងឃុំប្រម៉ោយ ដោយមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចូលរួមប្រមាណ២០០នាក់។

មានប្រសាសន៍សំណេះសំណាល និងផ្តល់អនុសាសន៍ក្នុងពិធីនោះ ឯកឧត្តម កែវ រតនៈ បានពាំនាំនូវពាក្យថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកវាលវែងគ្រប់លំដាប់ថ្នាក់ ទាំងនៅមូលដ្ឋាន និងថ្នាក់កណ្តាល ដែលតែងតែចុះជួយប្រជាជន ជួយអភិវឌ្ឍន៍តាមភូមិឃុំក្នុងមូលដ្ឋានស្រុកវាលវែង រហូតប្រជាពលរដ្ឋស្រលាញគ្រាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគ្រប់ពេល ។ ហើយក្រុមការងារគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងបន្តរៀបចំ អភិវឌ្ឍន៍ស្រុកវាលវែងអោយក្លាយជាដុំពេជ្ររបស់ខេត្តពោធិ៍សាត់ដែលការងារអាទិភាពដំបូងគេគឺការចូលរួមការពារធនធានធម្មជាតិ ក្នុងស្រុកវាលវែងអោយនៅគង់វង្ស ព្រោះធនធានធម្មជាតិ

ជាអាយុជីវិតយុទ្ធសាស្ត្ររបស់ស្រុកវាលវែង សម្រាប់ទាក់ទាញការវិនិយោគផ្សេងៗ ផ្តល់ប្រយោជន៍ផ្នែកទេសចរណ៍  

ជាធុងអាគុយផលិតថាមពលអគ្គិសនី  និងរក្សាទឹកបម្រើដល់ផ្នែកកសិកម្ម ជាពិសេសពេលផ្លូវជាតិលេខ១០ 

ស្ថាបនារួចនឹងភ្ជាប់ស្រុកវាលវែងទៅកាន់ខេត្តបាត់ដំបង និងខេត្តកោះកុង ធ្វើអោយវាលវែងកាន់តែនៅជិតគម្រោងកំពងផែទឹកជ្រៅកោះកុងដែលជាផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចស្រុកវាលវែង ក៏ដូចជាខេត្តពោធិ៍សាត់ ។ក្នុងនោះដែរ

ឯកឧត្តម បានជម្រុញអោយក្រុមការងារចុះជួយស្រុកវាលវែងត្រូវរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់គណបក្សប្រជាជន ចុះព្យាបាលជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែងអោយបានញឹកញាប់ព្រោះជាស្រុកដែលនៅឆ្ងាយពីទីរួមខេត្ត ។

បញ្ជីឈ្មោះ ឯកឧត្តម លោក លោកស្រី ដែលត្រូវឡើងទទួលប្រកាសប្រកាសសេចក្តីសម្រេច ស្ដីពីការចាត់តាំងសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ រួមមាន៖ 

១. ឯកឧត្តម កែវ វីរៈ  ប្រធានក្រុមការងារថ្នាក់ស្រុក 

២. ឯកឧត្តម សារី កោសល្យ  អនុប្រធានក្រុមការងារថ្នាក់ស្រុក 

៣. ឯកឧត្តម គុយ ហាក់  អនុប្រធានក្រុមការងារថ្នាក់ស្រុក 

៤. លោក អូន យ៉ង់   អនុប្រធានក្រុមការងារថ្នាក់ស្រុក 

៥. លោក វង្ស អេង   អនុប្រធានក្រុមការងារថ្នាក់ស្រុក

៦. លោក សោ លីម   អនុប្រធានក្រុមការងារថ្នាក់ស្រុក 

៧. ឯកឧត្តម ព្រាបឧត្តម  អនុប្រធានក្រុមការងារថ្នាក់ស្រុក 

៨. លោក ចាន់ វិចិត្រ   អនុប្រធានក្រុមការងារថ្នាក់ស្រុក 

៩. លោក ធាង ឡេង   អនុប្រធានក្រុមការងារថ្នាក់ស្រុក 

១០. លោកស្រី ម៉ក់ សុភាព  អនុប្រធានក្រុមការងារថ្នាក់ស្រុក 

១១. លោក ហួត សុភ័ស  ប្រធានក្រុមការងារឃុំប្រម៉ោយ 

១២. លោក ញាណ សំរេច ប្រធានក្រុមការងារឃុំអន្លង់រាប 

១៣. លោក សេង រស្មី   ប្រធានក្រុមការងារឃុំក្រពើពីរ 

១៤. លោក អ៊ូ សារឹម  ប្រធានក្រុមការងារឃុំថ្មដា 

១៥. លោក ង៉ូវ ឧស្សាហ៍  ប្រធានក្រុមការងារឃុំអូរសោម


អត្ថបទ៖ ភិរុណ ពៅ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am