ដំណើរទស្សនកិច្ចសិក្សាសាកលវិទ្យាល័យ ចេនឡា ទៅកាន់សាកលវិទ្យាល័យ ត្រាវិញ បានបញ្ចប់ដោយផ្លែផ្កា

2024/01/16 02:49:24 am        136

ភ្នំពេញ ៖ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ជិត៧០នាក់ សាកលវិទ្យាល័យចេនឡា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចេញពីភ្នំពេញ ទៅដល់សាកលវិទ្យាល័យត្រាវិញ និងបានរៀបចំឱ្យនិស្សិតចូលស្នាក់នៅអន្តេវាសិកដ្ឋាន សាកលវិទ្យាល័យត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

​សូមរំលឹកថា៖ តបតាមការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា ជាមួយសាកលវិទ្យាល័យត្រាវិញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ លើការផ្លាស់ប្តូរកម្មវិធីសិក្សា រវាងបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត។ បន្ទាប់មក កាលពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា និងលោកបណ្ឌិត អ៊ី លីម៉ា ដែលជាគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យចេនឡា បានអញ្ជើញមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យត្រាវិញ ដើម្បីពិភាក្សាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់នាពេលកន្លងមករវាងសាកលវិទ្យាល័យទាំង២ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត តាមរយៈរៀបចំដំណើរទស្សនកិច្ចសិក្សារបស់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យចេនឡា ចុះមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យត្រាវិញ។

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យត្រាវិញ បានរៀបចំពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យចេនឡា។ ស្ថិតក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត ថាច់​ ធី យ៉ឹន (Thạch Thị Dân) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ក្នុងនាមគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យត្រាវិញ ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍​គណៈប្រតិភូនៃសាកលវិទ្យាល័យចេនឡា ក្នុងដំណើរទស្សនកិច្ចសិក្សានៅតាមមហាវិទ្យាល័យនានា នៃសាកលវិទ្យាល័យត្រាវិញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ជាមួយគ្នានោះដែរ លោកបណ្ឌិត ឯម វុឌ្ឍីន៍ ប្រធានគណៈប្រតិភូ នៃសាកលវិទ្យាល័យចេនឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យត្រាវិញ ដែលបានរៀបចំទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យចេនឡា យ៉ាងកក់ក្តៅបំផុតក្នុងដំណើរទស្សនកិច្ចសិក្សានេះ។

បន្ទាប់មកទៀត សាកលវិទ្យាល័យត្រាវិញ បានធ្វើបទបង្ហាញពីកម្មវិធីសិក្សាយ៉ាងសម្បូរបែប រួមមានវគ្គសិក្សាខ្លីៗ កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនជំនាញ នៅតាមមហាវិទ្យាល័យនីមួយៗ។ ឆ្លើយតបជាមួយបទបង្ហាញខាងលើនេះ និស្សិតនៃសាកលវិទ្យាល័យចេនឡា ជាច្រើននាក់ បានលើកឡើងជាសំនួរល្អៗយ៉ាងច្រើនផុសផុល ដើម្បីអាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើកម្មវិធីបណ្តុះបណ្តាលនៅតាមជំនាញ និងកម្រិតនីមួយៗ។  នៅរសៀលថ្ងៃដដែរ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យចេនឡា បានអញ្ជើញទៅទស្សនកិច្ចសិក្សានៅមហារវិទ្យាល័យ វិស្វកម្ម និងបច្ចេកវិទ្យា រួមមាន៖ ផ្នែកសំណង់ស៊ីវិល បច្ចេកវិទ្យាព័ត៌មានវិទ្យា វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និងបច្ចេកទេសយានយន្ត ដែលនៅទីនោះមានរៀបចំឧបករណ៍ទំនើបៗ រួមទាំងសម្ភារៈគ្រឿងបង្គុំយានយន្តជាច្រើន សម្រាប់ឱ្យនិស្សិតអនុវត្តន៍ផ្ទាល់ ដោយផ្សារភ្ជាប់ជាមួយទ្រឹស្តី។ បន្ទាប់មកយើងបន្តទៅសិក្សាស្វែងយល់នៅ មហាវិទ្យាល័យកសិកម្ម និងវារីវប្បកម្ម ដែលនៅទីនោះ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត បានចូលទៅទស្សនាបន្ទប់ពិសោធន៍នៃការដាំដុះរុក្ខជាតិ ជាពិសេសនោះ គឺបានសិក្សាស្វែងយល់ពីបច្ចេកទេសនៃការបណ្តុះកូនដូងខ្ទិះ។ ជាមួយគ្នានោះក៏មានរៀបចំកម្មវិធីប្រកួតបាលទាត់មិត្តភាពរវាងសាកលវិទ្យាល័យចំនួន៣ ដែលមានចំនួន ២ប្រកួត សម្រាប់សាកលវិទ្យាល័យចេនឡា ផងដែរ។ ការប្រកួតទី១ គឺរវាងសាកលវិទ្យាល័យចេនឡា ជាមួយសាកលវិទ្យាល័យត្រាវិញ និងការប្រកួតទី២ រវាងសាកលវិទ្យាល័យចេនឡា ជាមួយនិងសាកលវិទ្យាល័យ SEOJEONG(សេជុង)។ ដោយឡែកសកម្មភាពនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យចេនឡា បានបន្តធ្វើដំណើរទៅទស្សនកិច្ចសិក្សា នៅបណ្ណាល័យកម្ពស់៤ជាន់ យ៉ាងធំទូលាយ ដោយនៅតាមជាន់នីមួយៗ បានរៀបចំសៀវភៅទាំងភាសាវៀតណាម និងភាសាបរទេសជាច្រើន និងប្រកបដោយភាពទាក់ទាញ ព្រមជាមួយនឹងការប្រើប្រាស់នូវ​ប្រព័ន្ធអេឡិចត្រូនិច សម្រាប់ការគ្រប់គ្រង​សៀវភៅទាំងអស់នោះ ដែលបានបង្កភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកចូល​មកអានសៀវភៅនៅទីនោះ។ យើងបានបន្តទៅទស្សនកិច្ចសិក្សានៅមហាវិទ្យាល័យបច្ចេកវិទ្យាបរិស្ថាន និងគ្រប់គ្រងធម្មជាតិ ដែលនៅក្នុងនោះមានឧបករណ៍ទំនើបៗជាច្រើនសម្រាប់និស្សិតអនុវត្តន៍។ ចំណែកឯ មហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រវិញ ក៏មានរៀបចំកុំព្យូទ័រជាច្រើនគ្រឿង និងភ្ជាប់ដោយកម្មវិធីថ្មីៗសម្រាប់ ឱ្យនិស្សិតសិក្សាស្វែងយល់។ ដោយសាកលវិទ្យាល័យ បានរៀបចំឯកសារចេញ-ចូល ពាណិជ្ជកម្ម នឹងរបាយការណ៍គ្រប់គ្រងទិន្នន័យ ពន្ធដាផ្សេងៗ និងរបាយការណ៍ទាំងអស់ដែលមាននៅក្នុងនោះ គឺសុទ្ធតែជាទិន្នន័យពិតប្រាដកដែលខាងសាកលវិទ្យាល័យ ទទួលបានមកពីខាងក្រុមហ៊ុន និងសហគ្រាសនានា។ ចំណែកនៅផ្នែកនីតិសាស្ត្រ ក៏មានរៀបចំជាបន្ទប់សម្រាប់អនុវត្តន៍ការកាត់ក្ដីសាកល្បងផងដែរ។ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យចេនឡា បានបន្តធ្វើដំណើរទៅទស្សនកិច្ចសិក្សា នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមមានផ្នែក៖ ផលិតឱសថ មន្ទីរពិសោធន៍ កាយវិភាគវិទ្យា និងទស្សនកិច្ចនៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យត្រាវិញ។ រួចក៏បន្តដំណើរទៅ ទស្សនកិច្ចសិក្សានៅមហាវិទ្យល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ ដែលនៅទីនោះមានដាក់តាំង វប្បធម៌បណ្តាជនជាតិភាគតិចវៀតណាម និងឧបករណ៍ភ្លេងខ្មែរជាច្រើន។

កាន់តែពិសេសទៅទៀតនោះ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ​ត្រាវិញ បានរៀបចំកម្មវិធីពិសារអាហារសាមគ្គី និងច្រៀងរាំកម្សាន្តសប្បាយ ដើម្បីអបអរសារទរ ដល់គណៈប្រតិភូនៃសាកលវិទ្យាល័យចេនឡា ក្នុងដំណើរទស្សនកិច្ចសិក្សានៅសាកលវិទ្យោល័យត្រាវិញ។ តមសកម្មភាពនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យចេនឡា បានធ្វើដំណើរចេញពីសាកលវិទ្យាល័យ ត្រាវិញ ទៅទស្សនាកម្សាន្តនៅវត្តអារាម ស្រះគូ សារៈមន្ទីរវប្បធម៌ជនជាតិខ្មែរ នៅខេត្តត្រាវិញ និងបានបន្តដំណើរមក ភ្នំពេញវិញផងដែរ ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm