អ្នកសារព័ត៌មានអេក្វាឌ័រ បានពង្រឹងការកាពារខ្លួនបន្ទាប់ពីមានការវាយប្រហារបស់ក្រុមអន្ធពាលលើស្ថានីយទូរទស្សន៍

2024/01/16 03:35:21 am        102

អ្នកសារព័ត៌មានជាច្រើននាក់ ក្នុងប្រទេសអេក្វាឌ័រ បានប្រកាន់យកវិធានការការពារខ្លួន ខណៈដែលប្រទេសនេះ បានរងផលប៉ះពាល់ពីការវាយប្រហាជាបន្ដបន្ទាប់ពីក្រុមអន្ធពាលប្រដាប់អាវុធ ក្នុងនោះរួមមានការវាយប្រហារដាក់គោលដៅលើស្ថានីយទូរទស្សន៍ក្នុងស្រុកTC ផងដែរ។

កាលពីថ្ងៃ៩មករា ខ្មាន់កាំភ្លើងបិទមុខ១ក្រុមបានសម្រុកចូលស្ទីយោរបស់ទូរទស្សន៍រដ្ឋCTក្នុងអំឡុងពេលផ្សាយផ្ទាល់ក្នុងក្រុងកំពង់ផែហ្គ័រយ៉ាគីល (Guayaquil) ដែលបង្ខំឲ្យបុគ្គលិកក្រាបទៅលើឥដ្ឋ 

ខណៈដែលបាញ់កាំភ្លើង និងសំលេងស្រែកត្រូវបានគេឮនៅក្នុងស្ទីយោនោះ។

នាងការ៉ូលីណា (Carolina) ជាអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប្រាប់ទូរទស្សន៍ CCTV ថា នាងបានស្ថិតនៅផ្ទះនៅថ្ងៃនោះ ជាពេលដែលនាងបានចាប់ផ្ដើមឃើញសារជាច្រើនដែលបានផ្ញើរទៅកាន់ ក្រុមព័ត៌មានរបស់នាង ដែលសហសេវិករបស់នាងបានស្នើសុំជំនួយនោះ។នាងបន្ដថា ជាដំបូង នាងស្មានតែជារឿងលេងសើច។ តាមពិតទៅ ពួកគេបានផ្ញើរសារទាំងស្រែកយំសុំជំនួយនិងបានស្នើសុំអោយយើង ទូរស័ព្ទហៅសមត្ថកិច្ចអោយបានឆាប់ខណៈដែលក្រុមខ្មាន់កាំភ្លើងចង់សម្លាប់ពួកគេនោះ។

នាងការ៉ូលីណា បាននិយាយថា នាងនិងអ្នកធ្វើការជាមួយគ្នាភ្លាមៗនោះ បានទូរស័ព្ទទៅកាន់បញ្ជាការនគបាល តំបន់៨ឬ(Zone Eight) ហើយសំណាងដែរ ដែលសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងជួយសង្រ្គោះចំណាប់ខ្មាំងបានទាំងអស់។

ស្ថានីយទូរទស្សន៍ បានបន្ដប្រតិបត្ដការឡើងវិញជាធម្មតានៅពេលនេះ ប៉ុន្ដែការស៊ើបអង្កេតនៅក្នុងការវាយប្រហារនៅតែបន្ដធ្វើនៅឡើយ។

ការវាយប្រហារដ៏កម្រទៅលើទីភ្នាក់ងាប្រព័ន្ធផ្សព្វផ្សាយនេះ បានធ្វើឲ្យអ្នកសារព័ត៌មានក្នុងស្រុក ត្រូវតែបង្កើនការប្រុងប្រយ័ត្នជាបន្ទាន់ និងត្រៀមបង្កើនការពារខ្លួនដូចជាប្រើប្រាស់អាវក្រោះដើម្បីរក្សាសុវត្ថិភាពពួកគេនៅពេលដែលមានព្រឹត្ដការណ៍សំខាន់ៗ។

សមត្ថកិច្ច បាននិយាយថា មិនមានសេចក្ដីរាយការពីអ្នកស្លាប់ នៅក្នុងការវាយប្រហាទៅលើស្ទីយោរបស់ទូរទស្សន៍នោះទេ។

លោកម៉ាកូ វីនីស៊ីអូ ណាវ៉ាអេស(Marco Vinicio Narvaez) មេបញ្ជាការតំបន់៨ បាននិយាយថា នគរបាលជាតិ អេក្វាឌ័រ បានជួយសង្រ្គោះបុគ្គលិកទូរទស្សន៍ដោយជោគជ័យ។

ប្រទេសអេក្វាឌ័រថ្មីៗនេះ បានធ្លាក់ចូលក្នុងអំពើហិង្សា ដែលកើតឡើងពីស្ថានការណ៍មិនអាចគ្រប់គ្រងបាននៅពេលដែលកុបកម្មបានផ្ទុះឡើងនៅតាមពន្ធនាគារ និងការផ្ទុះគ្រាប់បែកបានកើតឡើងនៅក្នុងក្រុងមួយចំនួនដែលនាំអោយរថយន្ដជាច្រើនគ្រឿងត្រូវបានគេដុតបំផ្លាញ ហើយមន្រ្ដីនគបាលក៍ត្រូវបានគេចាប់ជាចំណាប់ខ្មាំងផងដែរ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm