កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុងស្ថានភាព​ជំងឺ​រាតត្បាត ​ពិតជា​មានសារសំខាន់​ជាង​ពេលណា​ទាំងអស់

2021/06/25 12:16:51 am        374

ភ្នំពេញ ៖ កម្ពុជា​មានជំនឿថា ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការ​កសាង​ភាពជា​ដៃគូ ​ពិតជា​មាន សារៈសំខាន់​ជាង​ពេលណា​ទាំងអស់ ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​និង​សង្គម​ឱ្យ​មាន​ភាពរស់រវើក​ និង​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​-​សង្គម​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​។

នេះ​គឺជា​ខ្លឹមសារ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែង​ក្នុង​សន្និសីទ​ជាន់ខ្ពស់​អាស៊ី​-​ប៉ាស៊ីហ្វិក ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ក្រោម​ប្រធានបទ «​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​រាតត្បាត ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ បញ្ជាក់ថា ​កិច្ចខិតខំប្រឹងប្រែង​របស់​ចិន ​ដែល​ឈានមុខ​គេ​នៅ​ក្នុង​វ៉ាក់សាំង​ពហុភាគី​និយម​ត្រូវបានទទួលស្គាល់​យ៉ាង​ទូលំទូលាយ ​និង​ផ្តល់​សារៈសំខាន់​យ៉ាងខ្លាំង​។ មកទល់​ថ្ងៃនេះ ​ចិន​បាន​ចែកចាយ​វ៉ាក់សាំង​ជាង៣៥០លាន​ដូ​ស​ទៅដល់​ដៃគូ​សហប្រតិបត្តិ​ការ​សាកល​។

ដោយ​ប្តេជ្ញាចិត្ត ​ក្នុងការ​ធានាថា ​អ្នកណា​ក៏​អាច​ទទួល​បាន​វ៉ាក់សាំង​ដែរ​ចិន​បន្ត​គាំទ្រ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ​របស់​ខ្លួន​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា ​និង​ការផលិត​វ៉ាក់សាំង​រួមគ្នា ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ផងដែរ​។ ជាមួយនឹង​ការ​ប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​ទាំងនេះ យើង​អាច​មើល​ឃើញ​នូវ​អនាគត​ពិភព ​លោក​មួយ​ដែល​មាន​សុវត្ថិភាព​ជាង​ពេល​បច្ចុប្បន្ន​។

ឯកឧត្តម​ ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ការតភ្ជាប់ ​គឺជា​កាតាលីករ​ដ៏ សំខាន់​នៃ​ការ​ងើប​ឡើងវិញ​របស់​យើង​។​ កិច្ចសហប្រតិបត្តិការ​តំបន់​របស់​យើង​ចាំបាច់​ត្រូវ​ផ្តោត ​លើ​ការ​ធានាថា ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ក្នុង​តំបន់​នៅ​តែមាន​ភាព​ធន់​រឹងមាំ​។ ​យើង​ធ្វើ​បានល្អ​នៅក្នុង ​បរិបទ​នេះ អាស្រ័យ​ដោយមាន​គម្រោង​ខ្សែក្រវាត់ ​និង​ផ្លូវ​ជាច្រើន ​ដែល​កំពុងដំណើរការ​លូតលាស់ នៅ​ទូទាំង​តំបន់​។

នៅ​កម្ពុជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ធំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​គម្រោង​សាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​ជាដើម​។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​បាន និង​កំពុង​វិវត្តន៍​ទៅមុខ​យ៉ាង​រលូន ហើយ​ប្រាកដជា​នឹង​ចូលរួម​ចំណែក​ក្នុងការ​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​។

ចំពោះ ការរំពឹង​ទៅ​ថ្ងៃ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ​នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក បាន​ចែករំលែក​នូវ​គំនិត​មួយ​ចំនួន​គឺ​យើង​ត្រូវ ពង្រឹង​កិច្ចសហការ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លើ​ការផលិត និងការ​ចែកចាយ​វ៉ាក់សាំង ឱ្យ​កាន់តែ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌ ហើយ​គួរ​ចៀសវាង​ការយក​ជំងឺ​រាតត្បាត​សកល​មក​ធ្វើជា​ឧបករណ៍​នយោបាយ ប្រការ​ដែល​សំខាន់​ដូចគ្នានេះដែរ ​កិច្ចសហប្រតិបត្តិការ​តំបន់​គឺជា​ការចាំបាច់ ​ដើម្បី​ពង្រឹង​ការ​ការពារ​ជំងឺ​រាតត្បាត​ទាំង​ឡាយនា ពេលអនាគត​។

ការកសាង «​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ​» មិនមែន​គ្រាន់តែ​ជា ពាក្យស្លាក​នយោបាយ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ គឺជា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ​ដែល​នឹង​ជួយ​ឱ្យ​យើង ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ យើង​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម និង​វិនិយោគ​ពហុភាគី ដែល​ឈរលើមូលដ្ឋាន​ច្បាប់ ព្រមទាំង​មាន​លក្ខណៈ​បើកចំហ និង​បរិ​យា​ប័ន្ន​។

ក្នុងន័យនេះ កិច្ចព្រមព្រៀងភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ ​តំបន់​និយម​ដែល​មាន​លក្ខណៈ​បើកទូលាយ ​និង​បរិ​យា​ប័ន្ន​» ​និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ ប្រកបដោយ​បរិ​យាប​ន្ន និង​ចីរភាព​។​

យើង​ត្រូវ​ផ្តល់​ធនធាន​បន្ថែមទៀត​ក្នុងការ​គាំពារ​សង្គម​។ ការ​គាំពារ​សង្គម​នេះ មិនមែន​ជាការ​ចំណាយ ឬ​ជាការ​អូស​បន្លាយ​នូវ​វិបុលភាព​របស់​យើង​នោះឡើយ​ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ វា​ជាការ​វិនិយោគ​ទៅលើ​ប្រជាជន​របស់​យើង ​ដែល​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ប្រកបដោយ​ថាមវន្ត បរិ​យា​ប័ន្ន និង​រឹងមាំ​ជាង​មុន​។ ឯកឧត្តម​ ជឿជាក់ថា ​នេះ​គឺជា​ស្មារតី​ដ៏​ពិតប្រាកដ​នៃ​គម្រោង ​ខ្សែក្រវាត់ និង​ផ្លូវ​ទាំងអស់​។

ទន្ទឹមនឹង​ការគាំទ្រ​គំនិត​ផ្ដួចផ្ដើម​ទាំង​២ ដែល​ស្នើ​ឡើង​ដោយ​ចិន​ស្តីពី​កិច្ចសហប្រតិបត្តិការ ​វ៉ាក់សាំង និង​ភាពជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​បៃតង​ ឯកឧត្តម​ មាន​សុទិដ្ឋិនិយម​ថា ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ ​និង​ផ្លូវ​នឹង​បន្ត​រួមចំណែក​ដល់​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ ​អភិវឌ្ឍ​ន៍ ​ប្រកបដោយ​ចីរភាព​របស់​យើង​ នៅក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត​៕

អត្ថបទ ៖ មុត សុត






អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm