សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស៖ លោកស៊ុណាក់ ព្រមានក្រុមហួទី បន្ទាប់ពីការវាយប្រហារដោយមីស៊ីលថ្មីៗ

2024/01/16 05:51:26 pm        169

លោកនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ុណាក់ ( Rishi Sunak) បានព្រមានក្រុមឧទ្ទាមហួទីពីការវាយប្រហារតាមអាកាសរបស់លោកខាងលិចបន្ថែមទៀត បន្ទាប់ពីមីស៊ីលពីក្រុមឧទ្ទាម បានវាយប្រហារលើនាវាដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅជិតប្រទេសយេម៉ែន។

ដោយមានការជំទាស់នៅក្នុងសភាលើសកម្មភាពយោធាបន្ថែមទៀត លោកបាននិយាយថា៖«ជាការពិតណាស់ យើងនឹងមិនស្ទាក់ស្ទើរ ក្នុងការការពារសន្តិសុខ ប្រជាជន និងផលប្រយោជន៍របស់យើងទេ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សភា លោកស៊ុណាក់ ក៏បានសង្កត់ធ្ងន់ថា សកម្មភាពយោធារបស់អង់គ្លេសកាលពីសប្តាហ៍មុន គឺជា «ការឆ្លើយតបចាំបាច់ និងសមស្របចំពោះការគំរាមកំហែងដោយផ្ទាល់ចំពោះនាវារបស់ចក្រភពអង់គ្លេស ដូច្នេះហើយនេះជាចំណាត់ការរបស់ចក្រភពអង់គ្លេសខ្លួនឯង»។

លោកនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមសមាជិកសភាថា គោលដៅដែលបានគ្រោងទុកទាំងអស់ត្រូវបានបំផ្លាញ ដោយមិនមានរបាយការណ៍អំពីការស្លាប់ឬរបួសជនស៊ីវិលទេ។

លោកបានបន្តថា៖«ខ្ញុំអាចប្រាប់សភានៅថ្ងៃនេះថា ការវាយតម្លៃដំបូងរបស់យើង គឺថាគោលដៅដែលបានគ្រោងទុកទាំង ១៣ ត្រូវបានបំផ្លាញ»។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើងបន្ទាប់ពីកងកម្លាំងហួទី នៅក្នុងប្រទេសយេម៉ែន បានវាយប្រហារលើកនាវាដឹកកុងតឺន័រ M/V Gibraltar Eagle ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងប្រើប្រាស់មីស៊ីលបាលិស្ទិកប្រឆាំងនាវា។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានរបាយការណ៍អំពីការរងរបួស ឬការខូចខាតគួរឲ្យកត់សម្គាល់នោះទេ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm