លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រាប់សន្នសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា លោកចង់ឲ្យប្រទេសចិន ចូលរួមសន្និសីទសន្តិភាពសកលដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី ។

លោក Zelenskiy បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងប៊ើន(Bern) ប្រទេសស្វីស ថា យើងបើកចំហរដល់គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកដែលគោរពអធិបតេយ្យភាពនិងបុរណភាពទឹកដីរបស់យើង។

លោក Zelenskiy បានទៅដល់ប្រទេសស្វីស កាលពីថ្ងៃចន្ទ ដើម្បីចូលរួមវាទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស និងបានជួបជាមួយក្រុមមន្ត្រីស្វីស។
លោកស្រីប្រទេសស្វីស វីអូឡា អាមហើដ(Viola Amherd)បាននិយាយថាប្រទេសស្វីស ត្រូវរៀបចំព្រឹត្តិការណ៍នេះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារទី៦ខែមករានេះ។
លោកស្រីប្រធានាធិបតីស្វីស បាននិយាយកាលពីថ្ងៃចន្ទអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់ទីក្រុងប៊ើន(Bern)ថា ប្រទេសរបស់លោកស្រី បានផ្ដល់ការរៀបចំកិច្ចប្រជុំសន្តិសុខ ក្នុងបំណងជួយបញ្ចប់សង្រ្គាមដែលនៅតែបន្តរបស់អ៊ុយក្រែនជាមួយប្រទេសរុស្ស៊ី៕
-