ប្រជាពលរដ្ឋអ៊ីស្រាអែលនៅតែមិនអស់ចិត្តជាច្រើនខែបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានមើលឃើញមនុស្ស១.២០០នាក់ស្លាប់ និង២៤០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។

ប៉ុន្តែ ដោយសារការបរាជ័យសន្តិសុខដ៏ធំ មនុស្សជាច្រើន និយាយថា ដល់ពេលត្រូវនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ចុះចេញពីតំណែងហើយ។
ក្រុមអ្នកតវ៉ារាប់ពាន់នាក់នៅក្នុងទីក្រុង Tel Aviv បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu លាលែងពីតំណែង ដោយចោទប្រកាន់រដ្ឋាភិបាលរបស់លោកថា ពុំបានធ្វើកិច្ចការគ្រប់គ្រាន់ក្នុងការនាំយកមកផ្ទះវិញនូវចំណាប់ខ្មាំងដែលនៅតែស្ថិតក្នុងដៃក្រុមហាម៉ាសនៅឡើយ។

ការតវ៉ានេះ បានកើតឡើងនៅថ្ងៃខួប១០០ថ្ងៃនៃការចាប់ផ្ដើមសង្រ្គាមហ្កាហ្សា ។
យោងតាមការស្ទង់មតិចេញផ្សាយដោយវិទ្យាស្ថានប្រជាធិបតេយ្យឯករាជ្យអ៊ីស្រាអែលកាលពីថ្ងៃទី២មករា មានតែ១៥%ប៉ុណ្ណោះនៃប្រជាជនហ្កាហ្សា និយាយថា ពួកគេចង់ឲ្យលោកនៅបន្តកាន់តំណែង បន្ទាប់ពីសង្រ្គាមប្រឆាំងក្រុមហាម៉ាស បញ្ចប់។

ការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល ជិត១ឆ្នាំ មកនេះ បានកក្រើកឡើងវិញ បន្ទាប់ពីការស្ងាត់ស្ងៀម។
ប៉ុន្តែ លោក Netanyahu ពុំបានបង្ហាញសញ្ញាថារូបលោកចង់ចាកចេញពីអំណាចឡើយ៕