យោងតាមការវិភាគរបស់សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តជាមួយអ៊ីស្រាអែល ក្រុមហាម៉ាស បាននិងកំពុងប្រើប្រាស់អាវុធកែច្នៃដែលផលិត នៅជុំវិញពិភពលោក រួមទាំងប្រទេសរុស្ស៊ី អ៊ីរ៉ង់ ចិន និងកូរ៉េខាងជើង។

ទោះបីជាមានការរំពឹងទុកអំពីទំនាក់ទំនងរវាងទីក្រុងមូស្គូ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏ដោយ ទីភ្នាក់ងារព័ត៌មាន AP បាននិយាយថា វាមិនច្បាស់ទេថាតើអាវុធនេះ មកដោយផ្ទាល់ពីរដ្ឋាភិបាល ឬទីផ្សារងងឹតឬយ៉ាងណា។

សារព័ត៌មាន AP បាននិយាយបន្ទាប់ពីការវិភាគរូបថត និងវីដេអូចំនួន ១៥០ ដែលថតបានក្នុងរយៈពេល ៣ខែនៃសង្គ្រាមនេះថា គ្រឿងយុទ្ធោបករណ៍ភាគច្រើន ត្រូវបានរត់ពន្ធតាមរយៈការបិទផ្លូវរយៈពេល១៧ឆ្នាំក្នុងគោលបំណង បញ្ឈប់បង្កើនការផលិតបែបនេះ។
គ្រឿងសព្វាវុធដែលបានកំណត់អត្តសញ្ញាណដែលក្រុមហាម៉ាសប្រើប្រឆាំងនឹងយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សារួមមានកាំភ្លើង AK-47 ពីប្រទេសចិន និងរុស្ស៊ី របស់កូរ៉េខាងជើង និងកាំភ្លើងដាក់គងលើស្មាបាញ់គ្រាប់រ៉ុក្កែតរបស់ប៊ុលហ្គារី និងកាំភ្លើងបាញ់ស៊ីបរបស់អ៊ីរ៉ង់។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏ប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ 9M32 Strela ដែលផលិត ដោយរុស្ស៊ី ដែលត្រូវបានកែសម្រួល និងចម្លងដោយអ្នកផលិតផ្សេងទៀត។