ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន បានអះអាងថា មនុស្សប្រហែល ១.០០០នាក់ ចូលរួមក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ជារៀងរាល់ថ្ងៃ។ អ្នកជ្រើសរើសថ្មី ត្រូវបានលើកទឹកចិត្តដោយប្រាក់ឈ្នួលខ្ពស់ ជាពិសេសសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាបនៃប្រទេសរុស្ស៊ី។
ជារៀងរាល់ថ្ងៃ មនុស្សប្រហែល ១.000-១.១០០នាក់ បានចូលរួមក្នុងជួរនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី។

ការជ្រើសរើនេះ គឺដើម្បីទៅបំពេញទាហានដែលបាត់បង់ ក៏ដូចជាការបង្កើតកងវរសេនាធំបម្រុង។ ប៉ុន្តែនេះមិនអាចហៅថា ការកេណ្ឌទ័ពដោយសម្ងាត់ទេ។ ចូរដាក់វាតាមវិធីនេះ៖ ពួកគេបន្តប្រមូលផ្តុំ [មនុស្ស] ។ វាគ្រាន់តែមិនត្រូវបានគេធ្វើទ្រង់ទ្រាយធំដូចកាលពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ នោះទេ។

ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ការលើកទឹកចិត្តរបស់ជនជាតិរុស្សីក្នុងការចូលបម្រើកងទ័ពភាគច្រើន គឺប្រាក់ឈ្នួល ជាពិសេសនៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាប ដែលពួកគេមានប្រាក់ខែតិច ឬគ្មានការងារធ្វើទាល់តែសោះ។ អ្នកទោសសង្គ្រាមរុស្ស៊ីសារភាពដោយត្រង់ថា ពួកគេ បានចូលរួមជាមួយកងទ័ព ដោយសារប្រាក់ខែ ហើយថា ពួកគេមានបំណុល គ្រួសារ និងអ្វីៗផ្សេងៗទៀត ហើយការលើកទឹកចិត្តថ្ងៃនេះ គឺជាកត្តាសំខាន់សម្រាប់អ្នកដែលស្ម័គ្រចិត្តចូលបម្រើកងទ័ព ចុះកិច្ចសន្យា និងប្រយុទ្ធ។