គ្រូបង្រៀន ជនជាតិវេណេហ្ស៊ុយអេឡា រាប់រយនាក់ បានចេញធ្វើបាតុកម្មក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ ដើម្បីទាមទារប្រាក់ឈ្នួលឲ្យកាន់តែប្រសើរ នៅក្នុងទិវាគ្រូបង្រៀននៅប្រទេសអាមេរិកខាងត្បូងមួយនេះ។

ក្រុមអ្នកតវ៉ា បានកាន់ស្លាក និងស្រែកពាក្យផ្សេងៗ ដើរឆ្លងកាត់តាមដងផ្លូវក្នុងក្រុងការ៉ាកាស។ គ្រូបង្រៀន បាននិយាយថា ប្រាក់ឈ្នួល របស់ពួកគេមិនគ្រប់គ្រាន់នោះទេ ហើយទាមទារដំឡើងប្រាក់ឈ្នួល និងជាប្រាក់ដុល្លារ។

ប្រាក់ឈ្នួលប្រចាំខែអប្បបរមា សម្រាប់គ្រូបង្រៀននៅសាលារដ្ឋ ប្រទេសវ៉េណេហ្សុយអេឡា គឺប្រហែល ៣,៦ ដុល្លារ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាល បានឲ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសវ៉េណេហ្សុយអេឡា បានទូទាត់នៅត្រឹម ១៨៩,៨ ភាគរយ កាលពីឆ្នាំមុន ។