រដ្ឋាភិបាលជប៉ុន មានផែនការបង្កើនមូនិធិបម្រុងទ្វេដង ក្នុងសេចក្តីព្រាងថវិកាសារពើពន្ធឆ្នាំ ២០២៤ របស់ខ្លួន សម្រាប់កិច្ចប្រឹងប្រែងស្តារឡើងវិញពីគ្រោះរញ្ជួយដី។ រដ្ឋាភិបាលនិយាយថា គោលដៅ គឺដើម្បីជួយជនរងគ្រោះពីការរញ្ជួយដីនៅឧបទ្វីប Noto កសាងឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រដ្ឋាភិបាល ត្រូវបានគេរំពឹងថានឹងអនុម័តការដំឡើងមូលនិធិដល់ ជិត ៧ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមនៅក្នុងខែមេសា។ សមាជិកសភា មានផែនការអនុម័តសេចក្តីស្នើច្បាប់នេះក្នុងអំឡុងពេលសម័យប្រជុំសាមញ្ញ ដែលនឹងចាប់ផ្តើមនៅចុងខែនេះ។

រដ្ឋាភិបាលមានផែនការបរិច្ចាគប្រហែល ៧០០លានដុល្លារពីថវិកាសារពើពន្ធឆ្នាំ ២០២៣ ដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។
ការផ្តោតការយកចិត្តទុកដាក់នៅពេលនេះ គឺលើការកែធ្វើឲ្យប្រសើរឡើងលក្ខខណ្ឌនៅកន្លែងជម្លៀសខ្លួន ការទទួលបានលំនៅឋានបណ្តោះអាសន្ន និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លាញ។
រដ្ឋាភិបាល កំពុងជំរុញឱ្យអ្នកនៅរស់រានមានជីវិត ផ្លាស់ទីទៅកន្លែងស្នាក់នៅខាងក្រៅតំបន់រងគ្រោះ ដើម្បីសុខភាព និងសុវត្ថិភាពរបស់ពួកគេ។ រដ្ឋាភិបាល មានផែនការរៀបចំពេលវេលាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់លំនៅឋានបណ្តោះអាសន្នឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។