ឈ្លូស​យក្ស​សត្វ​កម្រ​របស់​ពិភពលោក បង្ហាញ​វត្ត​មាននៅ​កម្ពុជា​

2021/06/24 06:48:09 pm        397

​ភ្នំពេញ៖ សត្វ​«​ឈ្លូស​យក្ស​»​ជា​ភាសា​បច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​លើ​ពិភពលោក​នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN ត្រូវ​បាន​រកឃើញ​ជា​លើកដំបូង​ នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជិត ៣០ ឆ្នាំ​ចាប់តាំងពី​ពេលដែល​អ្នកជំនាញ​ បាន​រកឃើញ​លើកដំបូង​នៅ​ឆ្នាំ​១៩៩៤​ក្នុង​ប្រទេស​វៀតណាម និង​ឡាវ​នៅ​តាម​ជួរ​ភ្នំ​អាណា​ម​ ដែល​លាតសន្ធឹង​ដល់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។

នេះ​បើ​តាម​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែមិថុនា​។

ការប្រកាស​នេះ​ធ្វើឡើង ដោយ​ឈរលើ​ទិន្នន័យ​រូបភាព​ប្រមូលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដាក់​ដោយ​មន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ​កម្រៗ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ភូមិ​សាស្ត្រ​ខេត្តរតនគិរី ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២១​។

​ឯកឧត្តម​បន្តថា នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​បំផុត​សម្រាប់​កម្ពុជា និង​សម្រាប់​ពិភពលោក​ទាំងមូល ដែល​ប្រភេទ​សត្វ​កម្រ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង​បំផុត​នេះ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ថ្លែង​កោត​សរសេរ​ចំពោះ​ក្រុមមន្ត្រី​ក្រសួងបរិស្ថាន ប្រជា​សហគមន៍​ដែល​បានរួម​គ្នា​ចុះ​សិក្សា​ស្រាវជ្រាវ​ប្រ ភេទ​សត្វព្រៃ​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុងការ​ធ្វើដំណើរ​ដ៏​លំបាក​ក្នុងព្រៃ​ដើម្បី​បំពេញការងារ​របស់ខ្លួន​។

ឯកឧត្ដម​បន្ថែមថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​អ្នក​បរិស្ថាន ហើយ​ចាំបាច់​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​ឱ្យបាន​គង់វង្ស​ក្នុងព្រៃ​កម្ពុជា​។

ឯកឧត្តម​បន្តថា ដោយ​ការ​ការ ពារ​និង​អភិរក្ស​ធន​ធន​ធម្មជាតិ​បានល្អ​ប្រសើរ​ដែលជា​ទីជម្រក កន្លែង​រក​ចំណី និង​ប្រភពទឹក​ដែល​ជាតម្រូ​វ​ការចាំបាច់​សម្រាប់​កា​ររ​ស់​នៅ​របស់​សត្វព្រៃ យើង​ឃើញ​មាន​វត្តមាន ប្រភេទ​សត្វ​កម្រៗ​ជាច្រើន​ប្រភេទ​ចាប់ផ្តើម​មាន​វត្ត​មាននៅ​ក្នុងព្រៃ​កម្ពុជា​ឡើងវិញ​។ នេះ​គឺជា​លទ្ធផល​ដ៏​វិជ្ជមាន​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​ធនធានធម្មជាតិ​របស់​រាជរដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

​លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ​នៃ​ក្រសួងបរិស្ថាន​ដែល​ដឹកនាំ​ការស្រាវជ្រាវ ដែល​ឧបត្ថម​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន និង​ការិយាល័យ​ស្រាវជ្រាវ​អភិរក្ស​សត្វព្រៃ (WildCRU) នៃ​សាកលវិទ្យាល័យ Oxford ចក្រភព​អង់គ្លេស បាន​ថ្លែងថា សត្វ​ឈ្លូស​យក្ស​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង​និង​ព្រៃ​ពាក់កណ្តាល​ស្រោង​មាន​រយៈកម្ពស់​ខ្ពស់ (​រហូតដល់​ជាង ១០០០​ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ​)​។ នៅ​កំឡុង​ទស្សវត្ស​ឆ្នាំ​១៩៩០ ស្នែង​ឈ្លូស​យក្ស​ត្រូវ​បានឃើញ​ដាក់លក់​នៅក្នុង​ភូមិ​ដាច់ស្រយាល​មួយ​នៃ​ខេត្តមណ្ឌលគិរី ប្រទេស​កម្ពុជា ប៉ុន្តែ​ មិនដែល​មានការ​រាយការណ៍​ពី​ការ​ឃើញ​ខ្លួន​វា​ដោយផ្ទាល់​នោះទេ​។ លោក​បាន​ថ្លែងថា ឈ្លូស​យក្ស ជា​ប្រភេទ​ឈ្លូស​ដែលមាន​មាឌធំ​ជាងគេ អាចមាន​ទម្ងន់​លើសពី ៣០​គីឡូក្រាម​ក្នុង​មួយ​ក្បាល និង​ស្ថិត​ក្នុងចំណោម​ឈ្លូស​ទាំង​១២​ប្រភេទ ហើយ​លក្ខណៈ​ខុសគ្នា​រវាង​សត្វ​ឈ្លូស​យក្ស​និ ង​សត្វ​ឈ្លូស​ធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមាន​វត្តមាន​ស្ទើរតែ​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង ត្រង់ចំណុច​បី​សំខាន់​៖ ទី​១.​ស្នែង​។ ស្នែង​សត្វ​ឈ្លូស​យក្ស​មាន​ទំហំ​ធំ​ជាង​ស្នែង​សត្វ​ឈ្លូស​ធម្មតា ខ្នែង​ស្នែង​តូច ដុះ​ស្រប ឬក៏​ដុះ​បែក​ងាក​ចេញ​ក្រៅពី​ខ្នែង​មេ ហើយ​គល់​ស្នែង​របស់​ឈ្លូស​យក្ស​ខ្លី​ជាង​គល់​ស្នែង​របស់​ឈ្លូស​ធម្មតា​។ ទី​២.​កន្ទុយ​។ កន្ទុយ​របស់​សត្វ​ឈ្លូស​យក្ស​មាន​ប្រវែង​ខ្លី​ជាង (​ប្រហែល​១/៣) កន្ទុយ​របស់​សត្វ​ឈ្លូស​ធម្មតា ហើយ​កន្ទុយ​នោះ​ មាន​រាង​ត្រីកោណ និង​មាន​ពណ៌​ស​នៅ​ផ្នែក​ខាងក្រោម។ ទី​៣.​ថ្ងាស​របស់​សត្វ​ឈ្លូស​យក្ស​ញី មាន​ពណ៌​ក្រ​ម៉ៅ (​ស្ទើរតែ​ខ្មៅ​តែម្តង​) ជាង​ថ្ងាស​ឈ្លូស​ធម្មតា​។​

​តាមរយៈ​ការសិក្សា​រកឃើញ​វត្តមាន​សត្វ​ឈ្លូស​យក្ស​នេះ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ក្រសួងបរិស្ថាន​នឹង​បញ្ចូល​ប្រភេទ​សត្វ​នេះ​ទៅក្នុង​បញ្ជី​ជីវចម្រុះ ​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ឯកឧត្ដម​បញ្ជាក់បន្ថែម​ថា ឈ្លូស​យក្ស​នេះ ត្រូវបាន​ចាត់ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​ខ្លាំង (Critically Endangered) នៅ​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ហើយ​កត្តា​គំរាមកំហែង​ដល់​សត្វ​ឈ្លូស​យក្ស គឺ​ការ​បរបាញ់​យក​ស្នែង និង​សាច់​។

​កម្ពុជា​ត្រូវបាន​អ្នក​ជំនាវ​ស្រាវជ្រាវ​រកឃើញថា ជា​ប្រទេស​សម្បូរ​ទៅដោយ​ជីវចម្រុះ​ដែល​បានបង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ ១២៣ប្រភេទ សត្វ​ស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទរុក្ខជាតិ​តូចៗ (vascular plants) ២៣០៨​ប្រភេទ ត្រី ៨៧៤ប្រភេទ ផ្កាថ្ម​រឹង​២៤​ប្រភេទ ផ្កាថ្ម​ទន់ ១៤ប្រភេទស្មៅ​សមុទ្រ ១០ប្រភេទ និង​ថលជលិក ៦៣ប្រភេទ​។

នៅ​មាន​វត្តមាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​មួយ​ចំនួន​ទៀត​ ដែល​មិនទាន់​សិក្សា​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​នៅ​ឡើយ​។

មាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​ដែល​បាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ក្នុង​តារាង​១ ដូចជា​៖ ថនឹក​សត្វ​៣៩​ប្រភេទ សត្វ​ស្លាប​៣៦​ប្រភេទ ឧរង្គសត្វ​១៣​ប្រភេទ រុក្ខជាតិ​តូចៗ (vascular plants) ៣៨​ប្រភេទ និង ថលជលិក​១២​ប្រភេទ​៕ ​ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm