ក្រុមហ៊ុន Apple បញ្ចុះតម្លៃដ៏កម្រលើទូរស័ព្ទម៉ាក iPhone 15 នៅចិន ខណៈការប្រកួតប្រជែងកាន់តែខ្លាំង

2024/01/16 01:42:56 pm        150

ក្រុមហ៊ុន អេបផល (Apple) កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្រលើទូរស័ព្ទអាយហ្វូន (iPhone) របស់ខ្លួននៅក្នុងប្រទេសចិន ដោយកាត់បន្ថយតម្លៃលក់រាយរហូតដល់ ៥០០យ័ន ដែលប្រហែលនឹង ៧០ដុល្លារ ស្របពេលមានសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក។

គេហទំព័រចិនរបស់ក្រុមហ៊ុនអេបផល បានបង្ហាញកាលពីថ្ងៃចន្ទ (១៥ មករា) ថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះបានទម្លាក់តម្លៃ អាយហ្វូន មួយចំនួនរហូតដល់ ៥ភាគរយ។

ការផ្សព្វផ្សាយកំណត់ពេលវេលា ដែលដាក់ថាជាព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិននេះ នឹងមានរយៈពេលចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី២១ ខែមករា ក្នុងការឈានទៅដល់ថ្ងៃឈប់សម្រាកនៅពាក់កណ្តាលខែកុម្ភៈ។

ការលក់ទូរស័ព្ទប្រភេទអាយហ្វូន១៥ (iPhone 15) ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន អេបផល គឺមានចំនួនតិចជាងម៉ូដែលមុនៗក្នុងប្រទេសចិន។

គូប្រជែងដែលផលិតទូរស័ព្ទក្នុងស្រុក ដូចជាក្រុមហ៊ុន ហ័រវ៉ី តិចណូឡូជីស៍ (Huawei Technologies) និងក្រុមហ៊ុនសាវមី (Xiaomi) ផ្តល់ជូននូវម៉ូដែលប្រកួតប្រជែងជាច្រើន ខណៈដែលប្រភពបាននិយាយថា ក្រុមហ៊ុន និងនាយកដ្ឋានរដ្ឋាភិបាលមួយចំនួនបាននិងកំពុងរឹតបន្តឹងការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន អេបផល របស់បុគ្គលិក ដោយឆ្លុះបញ្ចាំងពីការរឹតបន្តឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះកម្មវិធីរបស់ចិន លើហេតុផលសុវត្ថិភាព។

ក្រុមអ្នកវិភាគរបស់សម្ព័ន្ធហិរញ្ញវត្ថុ ជេហ្វឺរីស៍ (Jefferies) បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា ការលក់ទូរស័ព្ទអាយហ្វូនរបស់ចិនបានធ្លាក់ចុះ ៣០% នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានធ្លាក់ចុះ ៣% សម្រាប់ពេញមួយឆ្នាំ២០២៣។ ក្រុមអ្នកវិភាគរំពឹងថា ទិដ្ឋភាពប្រកួតប្រជែងនឹងកាន់តែតានតឹងនៅឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am