ជប៉ុនចែករំលែកបទពិសោធន៍ដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាត ស្របនឹងយុទ្ធសាស្រ្តរាជរដ្ឋាភិបាល

2024/01/16 09:35:04 pm        96

ភ្នំពេញ ៖ ជប៉ុនចែករំលែកបទពិសោធន៍ និងបង្ហាញពីបច្ចេកវិទ្យាឈានមុខ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទឹកស្អាតដល់អ្នកគ្រប់គ្រង និង ប្រតិបត្តិករ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ស្របនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មបច្ចេកវិទ្យាក្នុងអាណត្តិទី៧នេះ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន ឆ្នាំ ២០២៤ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបាន កំណត់វិស័យអាទិភាពគន្លឹះ ចំនួន៥គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលក្នុងនោះ “ទឹក” គឺត្រូវបានបង្កើនមកអាទិភាព លំដាប់ទី៣។ លើសពីនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់អនុវត្ត ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ដែលបានកំណត់ថា «ត្រឹមឆ្នាំ២០៣០ សម្រេចការទទួលបានសាកលកម្ម និងសមធម៌នូវទឹក បរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យ សម្រាប់ប្រជាជនទាំងអស់» ដែលមានន័យថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់ គ្នានៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តម បន្តថា ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែសេវានេះក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញ ការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាព ផលិតកម្ម អាជីវកម្មនៅកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនេះ ក្រសួងបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដែលជាស្ថាប័នទទួលបន្ទុកលើវិស័យផ្គត់ផ្គង់ទឹកស្អាតទី ប្រជុំជន ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ជាក់ស្តែងកិច្ចសហប្រតិបត្តិការជាមួយក្រុងគីតាឃ្យុស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស នៅក្រុងគីតាឃ្យុស៊ុ ដែលកិច្ចសហប្រត្តិការនេះមានគោលបំណងជំរុញការអភិវឌ្ឍវិស័យ ទឹកស្អាតនៅក្នុងប្រទេសកម្ពុជាឱ្យមាននិរន្តរភាព និងជំរុញឱ្យមានការភ្ជាប់សេវាទឹកស្អាតតាមប្រព័ន្ធបណ្តាញកាន់តែច្រើនថែមទៀត ។ ដូច្នេះតាមរយៈសិក្ខាសាលានេះ សិក្ខាកាមត្រូវយកចិត្តទុកដាក់លើការចែករំលែកពីមិត្តជប៉ុន ដើម្បីទទួលបានចំណេះដឹង និងបទ ពិសោធន៍ថ្មីៗ ជាពិសេសបច្ចេកវិទ្យាថ្មីពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍន៍ទឹកស្អាតនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

ទាក់ទិនទឹកស្អាតនេះ លោក តានិណៃ អ៊ុឈិតុម៉ុ ឧបទូត និងអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកឡើង ថា កិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ របស់ប្រទេសជប៉ុនក្នុងវិស័យទឹកស្អាត ក្នុងឱកាសដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែ ធ្នូ ឆ្នាំ២០២៣ រួមជាមួយមានវត្តមាន លោក នាយករដ្ឋមន្រ្តី Kishida ចូលរួមនាពេលថ្មីៗនេះ កម្ពុជា-ជប៉ុនបានប្រារព្ធពិធីចុះហត្ថលេខាសម្រាប់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង ការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល នៅតំបន់ទីប្រជុំជន ។ បញ្ហានេះ នៅពេលអនាគត ការបន្តអភិវឌ្ឍប្រព័ន្ធទឹកស្អាតនៅក្នុងខេត្ត-ក្រុង នានា ក្រៅពីរាជធានីភ្នំពេញ គឺពិតជាមានសារៈសំខាន់ណាស់ បច្ចុប្បន្នប្រទេសជប៉ុនបានកំពុងផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកស្អាតនៅក្នុងខេត្ត-ក្រុងជាច្រើន តាមរយៈជំនួយ ODA ក្នុងនោះគម្រោងនៅខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់ កាលពី ឆ្នាំ២០២៣ ចំណែកគម្រោងនៅខេត្តស្វាយរៀងវិញ កំពុងបន្តនីតិវិធីដើម្បីធ្វើការចុះកិច្ចសន្យាអភិឌ្ឍន៍ផងដែរ៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm