
ស្ថាប័នយោធាចិន វិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិមិត្ត ដែលគ្រប់គ្រងដោយរដ្ឋ និងសាកលវិទ្យាល័យនានា ក្នុងឆ្នាំកន្លងទៅបានទិញដុំតូចៗនៃបន្ទះឈីបពាក់កណ្ដាលចម្លង អ៊ិនវីឌៀ (Nvidia) ដែលត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិក ពីការនាំចេញទៅកាន់ប្រទេសចិន នេះបើយោងតាមការពិនិត្យឡើងវិញលើឯកសារដេញថ្លៃរបស់សារព័ត៌មានរ៉យទ័រ។
ការលក់ដោយអ្នកផ្គត់ផ្គង់ចិនដែលមិនស្គាល់អត្តសញ្ញាណភាគច្រើននេះ បង្ហាញពីការលំបាកដែលទីក្រុងវ៉ាស៊ីនតោនប្រឈមមុខ ទោះបីជាមានការហាមឃាត់ក៏ដោយ ក្នុងការកាត់ផ្តាច់ទាំងស្រុងនូវសិទ្ធិចូលប្រើប្រាស់របស់ចិន ទៅកាន់បន្ទះឈីបកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក ដែលអាចជំរុញឱ្យមានការរកឃើញថ្មីក្នុងបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្ត AI និងកុំព្យូទ័រទំនើបសម្រាប់យោធារបស់ខ្លួន។
ការទិញ ឬលក់បន្ទះឈីបរបស់សហរដ្ឋអាមេរិកដែលមានតម្លៃខ្ពស់ គឺមិនខុសច្បាប់ទេនៅក្នុងប្រទេសចិន ហើយឯកសារដេញថ្លៃដែលមានជាសាធារណៈបង្ហាញថាអង្គភាពចិនរាប់សិបស្ថាប័នបានទិញ និងទទួលយកបង្កាន់ដៃនៃប្រភេទបន្ទះឈីបពាក់កណ្ដាលចម្លង អ៊ិនវីឌៀ ចាប់តាំងពីការរឹតបន្តឹងត្រូវបានដាក់។
ការទិញលក់នោះទាំងនេះរួមមានបន្ទះឈីប A100 និងបន្ទះឈីប H100 ដែលមានថាមពលខ្លាំង ដែលការនាំចេញទៅកាន់ប្រទេសចិន និងទីក្រុងហុងកុង ត្រូវបានហាមឃាត់ក្នុងខែកញ្ញា ឆ្នាំ២០២២ ក៏ដូចជាបន្ទះឈីប A800 និងបន្ទះឈីប H800 ដែលមានកម្លាំងយឺតរបស់ក្រមហ៊ុន អ៊ិនវីឌៀ បន្ទាប់មកត្រូវបានអភិវឌ្ឍសម្រាប់ទីផ្សារប្រទេសចិន ប៉ុន្តែត្រូវបានហាមឃាត់ផងដែរកាលពីខែតុលា៕