
នាវាដឹកទំនិញ និងនាវាដឹកប្រេងជាច្រើននៅក្នុងសមុទ្រក្រហម បានកំពុងប្រកាសថា នាវិករបស់ពួកគេ គឺជាជនជាតិចិនទាំងអស់ ដែលហាក់ដូចជាសង្ឃឹមថា ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង នឹងបញ្ចុះបញ្ចូលក្រុមឧទ្ទាមយេម៉ែន កុំឲ្យវាយប្រហារ។
យ៉ាងហោចណាស់នាវាចំនួន៩គ្រឿងដែលខិតជិត ឬឆ្លងកាត់សមុទ្រក្រហម បានបង្ហាញទិសដៅរបស់ពួកគេឡើងវិញ ដើម្បីប្រកាសថា នាវិករបស់ពួកគេគឺ «ជនជាតិចិន»ឬ «ចិនទាំងអស់» នៅលើប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិរបស់ពួកគេ ដែលជាកម្មវិធីតាមដានសកលតម្រូវដោយអនុសញ្ញាដែនសមុទ្រអន្តរជាតិ។
នាវាទាំង៥គ្រឿងក្នុងចំណោមនោះ ត្រូវបានកំណត់អត្តសញ្ញាណដំបូងដោយសារព័ត៌មានBloomberg ។ សារព័ត៌មាន Business Insider បានរកឃើញយ៉ាងហោចណាស់នាវាចំនួន៤គ្រឿងផ្សេងទៀត នៅក្នុង ឬនៅជិតសមុទ្រក្រហម ដែលផ្តល់សញ្ញាសារស្រដៀងគ្នានេះ កាលពីល្ងាចថ្ងៃអាទិត្យ។
ជាឧទាហរណ៍ នាវាផ្ទុកយន្តហោះដ៏ធំ Great Ocean ដែលជារឿយៗ ធ្វើដំណើរទៅកាន់កំពង់ផែចិន ហើយមានដាក់ទង់ជាតិលីបេរីយ៉ា បានសរសេរថា ខ្លួនមាន «នាវិកចិនទាំងអស់»។
នាវាមួយគ្រឿងទៀត ដែលជារបស់ក្រុមហ៊ុនដឹកជញ្ជូនDias មានទង់ជាតិលីបេរីយ៉ាផងដែរ ហើយបានធ្វើដំណើរជាចម្បងទៅកាន់កំពង់ផែក្នុងប្រទេសអ៊ុយក្រែន និងប្រទេសចិនកាលពីឆ្នាំមុន បានបង្ហាញថា «ប្រទេសចិន» ខណៈពេលដែលកំពុងធ្វើដំណើរ នៅជិតសមុទ្រក្រហម។