
ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារទី ១៦ ខែមករានេះ ថា ខ្លួនកំពុងរំពឹងថាប្រទេសចិន នឹងបង្កើនសម្ពាធយោធាមកលើកោះនេះ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃចុងសប្តាហ៍។
មន្ត្រីស៊ើបការណ៍យោធាជាន់ខ្ពស់ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងការពារជាតិថា ការកើនឡើងសម្ពាធនេះ អាចរួមបញ្ចូលនូវការល្បាតត្រៀមប្រយុទ្ធជាប្រចាំ យុទ្ធសាស្ត្រស្វែងយល់ពីសង្គ្រាម និងតាកទិកតំបន់ប្រផេះ។
លោក Lai Ching-te របស់គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែឧសភា។ នៅក្នុងដំណើរការ ការស្ទង់មតិនេះ ប្រទេសចិនបានចាត់ទុកលោកម្តងហើយម្តងទៀតថាជា «អ្នកផ្តាច់ខ្លួនដ៏គ្រោះថ្នាក់»។
ប្រទេសចិន បានអះអាងសិទ្ធថា កោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួនដោយគ្មានសិទ្ធិក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ជាជំហរមួយដែលកោះតៃវ៉ាន់បដិសេធយ៉ាងខ្លាំង។