រុស្ស៊ី៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី បាននិយាយថា កិច្ចប្រជុំកំពូលអង្គការ NATOកាលពីដើមខែនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការផ្តោតសំខាន់លើការប្រឆាំងមិនធ្លាប់ដែលមានពីមុនមក មកលើទីក្រុងមូស្កូ។
ការចោទប្រកាន់បែបនេះ បានធ្វើឡើងដោយលោក នីកូឡៃ ប៉ាទ្រូសេវ គឺជារដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខប្រធានាធិបតីរុស្ស៊ី អំឡុងកិច្ចប្រជុំសន្តិសុខនៅក្នុងទីក្រុងមូស្កូ។
លោកបាននិយាយថា យុទ្ធសាស្ត្រដោះស្រាយរបស់អង្គការ NATO ធ្វើឲ្យរុស្ស៊ី គ្មានជម្រើស ប៉ុន្តែខ្លួនត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។
ពាក់ព័ន្ធនឹងការជួបជុំគ្នារបស់មេដឹកនាំសអង្គការ NATOនោះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បានចោទប្រកាន់អង្គការ NATOថាកំពុងព្យាយាមគ្រប់គ្រងរុស្ស៊ី។
លោកបាននិយាយថា ក្រុមសម្ព័ន្ធមិត្តទាំងនេះ ធ្វើឲ្យមានភាពតានតឹងនយោបាយ និងយោធា កើនឡើងនៅអឺរ៉ុប។
សូមបញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ីជាមួយលោកខាងលិច បានធ្លាក់ដល់កម្រិតទាបបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ បន្ទាប់ពីការប្រកាសរដ្ឋឯករាជ្យរបស់រដ្ឋាភិបាលក្រុងមូស្កូ នៅតំបន់គ្រីមៀ របស់អ៊ុយក្រែន ការចោទប្រកាន់ការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតអាមេរិក ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ហើយនិងភាពតានតឹងផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សារ៉ាត់