
កសិករនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃច័ន្ទបានបិទផ្លូវក្នុងទីក្រុងប៊ែរឡាំងរដ្ឋធានីរបស់ប្រទេស ដោយមានត្រាក់ទ័ររាប់ពាន់គ្រឿង ដើម្បីយកមកតវ៉ាប្រឆាំងទៅនឹងការលុបចោលការឧបត្ថម្ភធនផ្នែកកសិកម្ម។ យោងតាមនគរបាលក្នុងតំបន់បានឲ្យដឹងថា ការមកប្រមូលផ្តុំគ្នា ត្រូវបានរៀបចំឡើងដោយសមាគមកសិករអាល្លឺម៉ង់ (DBV) និងបានធ្វើឡើងនៅខាងមុខច្រកទ្វាររដ្ឋ Brandenburg ចូលរួមដោយក្រុមបាតុករប្រមាណ ៨.៥០០នាក់ ដែលបាននាំយកត្រាក់ទ័រជាង ៦.០០០គ្រឿងមកបិទផ្លូវ។ វាបានកត់សម្គាល់ពីចំណុចខ្ពស់នៃការតវ៉ា រយៈពេលមួយសប្តាហ៍ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៨ ខែមករា។ ដោយទាមទារឱ្យរដ្ឋាភិបាលសហព័ន្ធលុបចោលផែនការរបស់ខ្លួនទាំងស្រុងក្នុងការលុបចោលការឧបត្ថម្ភធនកសិកម្ម កសិករបានបើកត្រាក់ទ័រមកពីទូទាំងប្រទេសទៅកាន់ទីក្រុងប៊ែរឡាំង បណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវហាយវេ និងផ្លូវធំៗ។ ការកាត់ផ្តាច់នេះ ត្រូវបានប្រកាសថាជាផ្នែកនៃផែនការរបស់រដ្ឋាភិបាល ក្នុងការសង្គ្រោះថវិកាបន្ទាប់ពីការបែងចែងឡើងវិញបានបរាជ័យក្នុងទឹកប្រាក់ចំនួន ៦០ពាន់លានអឺរ៉ូ ឬ៦៥,៤ពាន់លានដុល្លារអាមេរិកក្នុងមូលនិធិសង្គ្រោះជំងឺ COVID-19 សម្រាប់មូលនិធិអាកាសធាតុ និងការផ្លាស់ប្តូរ របស់ប្រទេស។ គោលនយោបាយរឹតត្បិតថវិកានេះ បានជំរុញឲ្យមានការប្រឆាំងពីកសិករនៅទូទាំងប្រទេស ដោយសារការកាត់ផ្តាច់នេះ អាចដាក់បន្ទុកយ៉ាងធ្ងន់ដល់ពួកគេ។ នៅកន្លែងប្រមូលផ្តុំកាលពីថ្ងៃចន្ទ កសិករនៅទូទាំងប្រទេស បានបង្ហាញការព្រួយបារម្ភដោយលើកស្លាកថា «គ្មានកសិករ គ្មានអាហារ គ្មានអនាគត» ហើយបានចុចស៊ីផ្លេរបស់ពួកគេជាបន្តបន្ទាប់។
ក្នុងពេលមានវិបត្តិថាមពល និងអតិផរណាហក់ឡើងខ្ពស់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កសិដ្ឋានជាច្រើនកន្លែងនៅប្រទេសអាល្លឺម៉ង់ បាននឹងកំពុងតស៊ូនៅក្រោមសម្ពាធ។ ក្រុមអ្នកតវ៉ា បានអះអាងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការកាត់ការឧបត្ថម្ភធនពន្ធ គឺជាលេសចុងក្រោយ ដែលជំរុញឱ្យវិស័យកសិកម្មស្ថិតនៅលើមាត់ជ្រោះ។