
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយកាលពីថ្ងៃទី ១៥ ខែមករា ថា ទីក្រុងឡុងដ៍ បានបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែនជាង ៦០.០០០ នាក់ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Bild ។
លោក Shapps បាននិយាយថា ចក្រភពអង់គ្លេស បានចូលរួមប្រហែល ១០ ប្រទេស ដើម្បីចូលរួមក្នុងកម្មវិធីដែលផ្តល់ការបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន។
លោកបានរំលឹកឡើងវិញថា៖«សណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគត កំពុងប្រឈមនឹងហានិភ័យ ដោយមេដឹកនាំផ្តាច់ការរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជឿថា លោកខាងលិច «ខ្វះការអត់ធ្មត់» ។ ដូច្នេះប្រទេសណាតូគួរបង្កើនការចំណាយលើវិស័យការពារជាតិឲ្យបានយ៉ាងហោចណាស់ ២ភាគរយនៃផលិតក្នុងស្រុកសរុប (GBP)។
សារព័ត៌មាន Bild បានបញ្ជាក់ថា ចក្រភពអង់គ្លេសចំណាយច្រើនជាង ៥០ពាន់លាននៃផលិតក្នុងស្រុកសរុប ( GBP) (៦៤,៦៦ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំលើវិស័យការពារជាតិដែលលើសពីគោលដៅ ២ភាគរយ។