
វីដេអូសាក្សីដែលបានថតកាលពីថ្ងៃច័ន្ទ បានបង្ហាញពីរថយន្ដរាប់សិបគ្រឿង ត្រូវបានទឹកជន់លិច ក្នុងគ្រោះទឹកជំនន់ ខណៈភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះស៊ីក្លូន បេឡាល់ (Belal) បានបក់បោកមកលើរដ្ឋធានីរបស់ប្រទេសម៉ូរីសនេះ។
នៅក្នុងវីដេអូ បានបង្ហាញផ្លូវឡាប៉ូទ្រីយែរ (La Poudriere) ក្នុងក្រុង ផ័រ ល្វីស (Port Louis) មនុស្សម្នាក់ ត្រូវបាគឃើញកំពុងចេញពីថយន្ដដែលត្រូវទឹកជន់លិច ចំណែកអ្នកផ្សេងទៀត កំពុងស្វះស្វែងរកកន្លែងសុវត្ថិភាព ដោយឡើងអង្គុយលើរថយន្ដ។ ដោយឡែក មនុស្សជាច្រើននាក់ ក៏ត្រូវបានគេឃើញដើរលុយទឹកត្រឹមជង្គុងផងដែរ។
កោះឡា រ៉េអ៊ុយញ៉ុង(La Reunion)របស់បារាំង មានចំងាយជាង២២៦គីឡូម៉េត ក៏បានរងការវាយប្រហារពីព្យុះបេឡាល់ (Belal)នេះផងដែរកាលពីថ្ងៃច័ន្ទ ស្របពេលដែលគេបានដាក់អោយស្ថិតក្នុងការប្រុងប្រយ័ត្នពីព្យុះស៊ីក្លូនមួយនេះ។
ពលរដ្ឋត្រូវបានតម្រូវឲ្យស្ថិនៅតែក្នុងផ្ទះ ថាមពលអគ្គីសនី ត្រូវបានកាត់ផ្ដាច់ បញ្ឈប់ការប្រើប្រាស់ទឹកម៉ាស៊ីន ហើយតម្រូវឲ្យស្ថិតតែក្នុងបន្ទប់សុវត្ថិភាពបំផុតក្នុងលំនៅឋានរបស់ខ្លួន៕