
រដ្ឋមន្រ្ដីកាបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុន ហួយ (Choe Son Hui) បានិយាយនៅក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ក្រុងម៉ូស្គូ នៅថ្ងៃអង្គារនេះថា ចំណងមិត្តភាពជាមួយប្រទេសរុស្ស៊ី បានប្រព្រឹត្ដទៅស្របតាមផែនការរបស់មេដឹកនាំទាំងពីរ ពោលគឺភាពស៊ីជម្រៅនៃទំនាក់ទំនងមួយដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័នមិត្ដរបស់ខ្លួន បង្ហាញនូវការព្រួយបារម្ភ។
លោកស្រី ឆូបានធ្វើអត្ថាធិប្បាយនេះ នៅពេលចាប់ផ្ដើមកិច្ចប្រជុំផ្សាយតាមកញ្ចក់ទូរទស្សន៍ជាសមភាគីរុស្ស៊ីរបស់លោកស្រីគឺលោកស៊ើហ្គេ ឡារ៉ូវ។
វិមានក្រឹមឡាំង បាននិយាយថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នឹងជួបរដ្ឋមន្រ្ដីប្រទេសទាំងពីរ នៅល្ងាចពីថ្ងៃអង្គារនេះ ដើម្បីពិភាក្សាពីលទ្ធផលនៃកិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរ៕