នាយករដ្ឋមន្ត្រីចិនលោក Li ប្រាប់ពិភពលោកថា សេដ្ឋកិច្ចកំពុងរីកចម្រើន និងបើកចំហសម្រាប់អាជីវកម្ម

2024/01/17 03:30:54 am        424

នាយករដ្ឋមន្ត្រីចិនលោក Li Qiang (លី ឈាង) នៅថ្ងៃអង្គារ (ទី១៦ ខែមករា) នេះ នៅទីក្រុង Davos ប្រទេសស្វីស បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនបើកចំហសម្រាប់អាជីវកម្ម និងបានបង្ហាញពីសក្តានុពលរបស់ប្រទេស សម្រាប់ការវិនិយោគបរទេស ខណៈដែលចំនួនប្រជាជនដ៏ច្រើនរបស់ប្រទេស ក្លាយជាទៅជាទីប្រជុំជនកាន់តែច្រើនឡើងយ៉ាងឆាប់រហ័ស ហើយវណ្ណៈកណ្តាលរបស់ប្រទេសត្រូវបានព្យាករថា នឹងកើនឡើង។

នៅពេលដែលប្រទេសចិនត្រូវប្រឈមនឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ក្នុងល្បឿនដ៏យឺត និងការធ្លាក់ចុះនៃអចលនទ្រព្យ នាយកប្រតិបត្តិនៅក្រៅប្រទេសបានមានការព្រួយបារម្ភកាន់ខ្លាំងឡើងអំពីទស្សនវិស័យកំណើនរយៈពេលវែងរបស់ប្រទេសជាលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍ គិតចាប់តាំងពីទីក្រុងប៉េកាំងបានបើកប្រទេសសម្រាប់ការវិនិយោគបរទេស។

នៅក្នុងសុន្ទរកថាកិច្ចប្រជុំទៅកាន់បណ្ដាអ្នកដឹកនាំធុរកិច្ច នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos លោក លី បានលើកឡើងថា សេដ្ឋកិច្ចចិនបានស្ទុះងើបឡើងវិញ និងកើនឡើង ហើយត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងប្រហែល ៥,២ភាគរយ នៅឆ្នាំ២០២៣ ដែលលើសពីគោលដៅផ្លូវការប្រហែល ៥ភាគរយ។

លោកបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងមានការរីកចម្រើនជាលំដាប់ អាចដោះស្រាយចំពោះការឡើង និងការធ្លាក់ចុះនៅក្នុងដំណើរការរបស់ខ្លួន ហើយនឹងបន្តផ្តល់នូវកម្លាំងរុញច្រានជាសកល ដោយបបន្ថែមថា និន្នាការជារួមនៃកំណើនរយៈពេលវែង នឹងមិនផ្លាស់ប្តូរនោះទេ។

សូមបញ្ជាក់ថា លោក លី ដែលដឹកនាំគណៈប្រតិភូរដ្ឋាភិបាលដ៏ធំ នៅ WEF សប្តាហ៍នេះ គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ចិនដែលបានចាប់ដៃជាមួយក្រុមធុរកិច្ចពិភពលោក និងឥស្សរជននយោបាយ នៅទីក្រុងរមណីយដ្ឋានជិះស្គីរបស់ប្រទេសស្វីស គិតចាប់តាំងពីប្រធានាធិបតី លោក Xi Jinping (ស៊ី ជីនពីង) បានធ្វើបែបហ្នឹងក្នុងឆ្នាំ២០១៧៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm